ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីត​បុគ្គលិក​ស្ថានទូត​អា​មេ​រិ​ក ​លើកគ្នា​តវ៉ា​នៅ​មុខ​ស្ថានទូត​

120


រាជធានី​ភ្នំពេញ ៖ អតីត​បុគ្គលិក​នៃ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា ​ប្រមាណ​ជាង​៣០​នាក់​លើកគ្នា​តវ៉ា​នៅ​មុខ​ស្ថានទូត​អា​មេ​រិ​ក ក្បែរវត្តភ្នំ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា នេះ បន្ទាប់​ពី​ពួក​គាត់​ត្រូវ​បាន​ស្ថានទូត​បណ្តេញ​ចេញពី​ការងារ ដោយ​មិន​មាន​ហេតុផល​ច្បាស់លាស់ ដោយ​មិន​អាច​ទទួលយក​បាន ។ ការតវ៉ាដើម្បីបញ្ជាក់ពីភាពប្រជាធិបតេយ្យ នៅលើទឹកដីកម្ពុជា ។

អតីត​បុគ្គលិក​ទាំងនោះ​មាន​ចំនួន​សរុប​៣២​រូប ត្រូវ​បាន​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា បញ្ឈប់​ចេញពី​ការងារ កាលពី​ខែមេសា ដោយ​ចោទប្រកាន់​ថា បុគ្គលិក​ទាំងនោះ បាន​ចែករំលែក​នូវ​រូបភាព​អាសអាភាស​មិន​សមរម្យនៅ​ក្នុង​ក្រុម​មួយ​ដាច់​ដោយឡែក ​របស់​ពួក​គាត់ ដោយ​ប្រើប្រាស់​កម្មវិធី Facebook Messenger ៕

អត្ថបទដែលជាប់ទាក់ទង