ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរេីន អភិបាលខេត្តព្រះសីហនុ៖ មនុស្សចាស់មាន គុណបំណាច់យ៉ាងច្រើន ក្នុងការចូលរួមកសាងប្រទេសជាតិ

163

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំមណាលជាមួយអាចារ្យ គណៈកម្ម ការវត្តទូទាំងខេត្តព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វា គមន៍លោកអាចារ្យ គណៈកម្មការវត្ត ដែលបានចូលរួមនាពេលនេះ រាជ រដ្ឋាភិបាលកម្ពុជា បានអនុវត្តលិទ្ធប្រជាធិបតេយ្យសេរី ពហុបក្ស កម្ពុជាបានធ្វើការបោះឆ្នោត ៥ឆ្នាំម្តង ចាប់ពីឆ្នាំ១៩៩៣មក ក្នុងពេលបោះឆ្នោតម្តងៗ យើងបានធ្វើការបូកសរុបសមិទ្ធផលដែលយើងសម្រេចបានរយ:ពេល៥ឆ្នាំ។

ម្យ៉ាងទៀតការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គ្រប់ប្រទេសបានស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពល រដ្ឋរបស់ខ្លួន ដោយឡែកសម្រាប់កម្ពុជាយើងជ្រើសរើសវិធានការជា ច្រើនមានដូចជាការបិទខ្ទប់ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ បង្កគ្រោះ ថ្នាក់ធំធេងដល់សុខភាពសាធា រណ:ប្រជាពលរដ្ឋ។

កម្ពុជាគ្រប់គ្រងបាននូវជំងឺកូវីដ ធ្វើការបើកប្រទេសឡើងវិញ ដោយសារយុទ្ធសាស្ត្រ និងគោលនយោបាយចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៩៨ភាគរយ នេះជាមោទនភាព និងជាជោគជ័យរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា។

ក្នុងវិបត្ដិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ បានកសាងម៉ាស៊ីនផលិតអ៊ុកស៊ីសែន កសាងមន្ទីរ ពិសោធន៍ កសាងអគារតេជោព្យាបាលជំងឺកូវីដ-១៩។

ក្នុងឱកាសនោះឯកឧត្តមអភិបាល ខេត្ត ក៏បានកោតសរសើរក្រុមប្រឹក្សាឃុំ សង្កាត់ អាជ្ញាធរមូលដ្ឋានបានចូលរួមគ្រប់សកម្មភាពក្នុងការទប់ ស្កាត់ជំងឺកូវីដ ដើម្បីបុព្វហេតុសុខ ភាពសាធារណៈរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដូច្នេះលោកអាចារ្យ គណៈកម្មការវត្តបន្តការគាំទ្រមេឃុំ ចៅសង្កាត់របស់យើងបន្តទៅមុខទៀត ដើម្បីឱ្យពួកគាត់មានលទ្ធភាពបំរើសេវាសាធារណៈ និងអភិវឌ្ឍមូលដ្ឋានមានការរីក ចម្រើនបន្តទៀត។

រាជរដ្ឋាភិបាលមានគោលនយោបាយគាំពារសង្គមជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងអំឡុងកូវីដ-១៩ ផ្តល់អាទិភាពចំពោះស្ត្រីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះទទួលបានលុយ ពេលឆ្លង ទន្លេក៏បានទទួលលុយ។ ចំពោះស្ត្រីចាប់ពីមានផ្ទៃពោះរហូតកូនអាយុពីរឆ្នាំរដ្ឋជួយឧបត្ថមថវិកាសរុបជិត ៨០ម៉ឺនរៀល។

ឯកឧត្តម អភិបាលខេត្តបញ្ជាក់ថា កត្តាសន្តិភាពធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនធ្វើឱ្យជីវ ភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរបន្ថែមទៀត និងដោះស្រាយបញ្ហាប្រឈមក្នុងគ្រួសារ និងសង្គមកាន់ តែល្អ នេះជាសមិទ្ធផលដែលរាជ រដ្ឋាភិបាលសម្រេចបានជាបន្ត បន្ទាប់ ពិសេសខេត្តព្រះសីហនុ មានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បន្ទប់ទឹកសាធារណៈ លំហឆ្នេរសមុទ្រ រូបសំណាក និងសមិទ្ធិផលជាច្រើនផ្សេងទៀត ម្យ៉ាងទៀតខេត្តព្រះសីហនុជាគោលដៅទេស ចរណ៍ ប្រជាពលរដ្ឋមានឱកាសបង្កើតមុខរបរបង្កើនជីវភាពគ្រួសារកាន់តែល្អបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង