ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លៀងខ្លាំងឡើងដល់ ១០២មីលីម៉ែត្រ ធ្វើឱ្យទឹកប្រឡាយ បឹងសាឡាង ផ្លូវ២៣០ និងផ្លូវ២៤៥ មានការលិចលង់ , អភិបាលខណ្ឌទួលគោក ចុះអត្តរាគមន៌ទាំងយប់

149

 

ភ្នំពេញ៖ ដោយសារភ្លៀងបានធ្លាក់យ៉ាងខ្លាំង និងមិនដាច់គ្រាប់កាលពីយប់មិញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បង្កអោយស្ថានភាពកម្ពស់ទឹកភ្លៀង ហក់ឡើងរហូតដល់ ១០២មម នៅប្រឡាយបឹងសាឡាង ផ្លូវ២៣០ និងផ្លូវ២៤៥ រហូតធ្វើអោយមានការលិចលង់ ស្របពេលនោះដែរ ស្ថានភាពកម្ពស់ទឹកនៅប្រឡាយស្ទឹងមានជ័យ ក៏មានការកើនឡើងកម្រិតទឹកខ្ពស់ ។

ពេលកំពុងភ្លៀងអាជ្ញាធរបានបើកទ្វារទឹកក្នុងកម្រិតតូចសិន ដើម្បីការពារលំហូរ កុំអោយលិចលង់នៅតំបន់បឹងទំពន់ និងអាចបង្កអោយខូចខាតដល់ស្ថានីយ៍បូមទឹកបឹងទំពន់។

នាយប់នោះដែរលោក ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំ មន្ត្រីនិងកម្លាំងសណ្ដាប់ធ្នាប់ ចុះពិនិត្យស្ថានភាពនេះយ៉ាងយកចិត្តទុកដាក់បំផុត ដោយពិនិត្យឃើញថា ទឹកភ្លៀងបានថមថយការធ្លាក់ ហើយកម្ពស់ទឹក នៅប្រឡាយស្ទឹងមានជ័យ មានការស្រកចុះ អាជ្ញាធរបានបើកទ្វារទឹកនេះវិញ ធ្វើអោយស្ថានភាពទឹកជន់ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ដែលរងការលិចលង់ បានស្រកចុះជាបណ្ដើរៗហើយ៕

អត្ថបទដែលជាប់ទាក់ទង