ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្ស៤នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយហេតុការណ៏ ដាច់ខ្សែយោងជណ្តើរយន្ត នៅអាគារខ្ពស់កំពុងសាងសង់

163

 

ក្រុងព្រះសីហនុ៖ សមត្ថកិច្ចឲ្យដឹងថា មនុស្ស៤នាក់បានស្លាប់(៣នាក់ស្លាប់នៅកន្លែងកើតហេតុ ម្នាក់ស្លាប់នៅមន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយហេតុការណ៏ដាច់ខ្សែយោងជណ្តើរយន្ត នៅអាគារខ្ពស់កំពុងសាងសង់មួយកន្លែងតាមផ្លូវសេតេ ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ វេលាម៉ោងជិត៨ព្រឹកថ្ងៃ២០ឧសភា២០២២។

ជនរងគ្រោះជាកម្មករសំណង់ មានឈ្មោះ ដូចខាងក្រោម៖
១,ឈ្មោះ វល្លិ ភេទប្រុស អាយុ
៥៣ឆ្មាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ(ស្លាប់) ។
២,ឈ្មោះ នូ សុីនួន ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើត ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ(ស្លាប់) ។
៣,ឈ្មោះ រ៉ាន ភាស់ ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកំណើតភូមិគោកមន ឃុំគោកមន ស្រុកអំពិល ខេត្តឧត្តមានជ័យ (ស្លាប់)។
៤,ឈ្មោះ សយ ម៉ាលីស ភេទស្រី អាយុ៣៨ឆ្នាំ មានស្រុកកំណើតភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ (ស្លាប់នៅមន្ទីរពេទ្យ)។
៥,ឈ្មោះ ហេង សីហា អាយុ២៨ឆ្នាំ មានស្រុកកំណើតខេត្តកំពង់ឆ្នាំង (រងរបួសធ្ងន់)។

បច្ចុប្បន្នជនរងគ្រោះដែលរងរបួសធ្ងន់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវបន្ថែមតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង