ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ល្ងាចនេះ នឹងមានការដង្ហែរទង់ សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងកីឡាករ កីឡាការិនីជ័យលាភីស៊ីហ្គេម

35

 

ភ្នំពេញ៖តាមសេចក្ដីជូនដំណឹងពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅថ្ងៃទី២៥ឧសភាឆ្នាំ២០២២នេះវេលាម៉ោងប្រមាណជា៥កន្លះល្ងាចនឹងរៀបចំដង្ហែរទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍និងកីឡាករកីឡាការិនីជ័យលាភីនៃស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមដែលទើបតែបញ្ចប់ទៅកាលពីថ្ងៃទី២៣ឧសភានេះ ។

ក្បួនដង្ហែរតាមរថយន្ដនឹងចាកចេ្ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមមហាវិថីសហព័ន្ធរុស្ស៊ីបត់តាមមហាវិថីព្រះនរោត្តម
ត្រង់មន្ទីរពេទ្យព្រះអង្គឌួងឆ្ពោះទៅវិមានឯករាជ្យព័ន្ធជុំវិញសួនវិមានឯករាជ្យខាងកើតត្រឡប់មកវិថីព្រះសុរាម្រុតដល់វិថីព្រះព្រះសីហនុ
ហើយបត់ចូលទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

សូមអបអរសាទរចំពោះដំណើរមកដល់នៃទង់ស៊ីហ្គេមដើម្បីកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការន៍ស៊ីហ្គេម២០២៣និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីដែលជាម្ចាស់មេដាយមាស ប្រាក់ និង សំរិទ្ធ ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី២៣ឧសភាកីឡាចំនួន១២ប្រភេទបានត្រឡប់ពីស៊ីហ្គេមក្រោមការទទួលស្វាគមន៍ពីឯកឧត្តមស សុខា
រដ្ឋលេខាធិការក្រសួងអបើរំយុវជន និង កីឡា ។យប់ថ្ងៃទី២៣ឧសភានេះដែរក្នុងពិធីបិទស៊ីហ្គេមលើកទី៣១នៅវៀតណាមឯកឧត្តយមថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានទទួល់ទង់ស៊ីហ្គេមបន្តពីវៀតណាមដោយមានការចូលរួមពីសម្ដេចពិជ័យសេនាទៀ
បាញ់ប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(camsoc) ។
សូមបញ្ជាក់ថាតាំងពីឆ្នាំ១៩៧៣មកនេះជាលើកដំបូងហើយដែលកម្ពុជាដណ្ដើមបានមេដាយច្រើនគែរហូតដល់ទៅ៦៣គ្រឿង
ដែលក្នុងនោះមេដាយមាស៩គ្រឿង ប្រាក់១៣គ្រឿង និង សមរិទ្ធ៤១គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង