ក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា ចុះពិនិត្យ និងដោះស្រាយសំណើ សុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរ
សៀមរាប៖ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរ។
ជាក់ស្តែង ក្រុមការងារប្រចាំស្រុកប្រាសាទបាគង បានពិនិត្យ និងដោះស្រាយនៅឃុំរលួស និងឃុំមានជ័យ។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន០៤សំណើ។
ក្រុមការងារប្រចាំស្រុកអង្គរធំ បានពិនិត្យ និងដោះស្រាយស្ថិតក្នុងឃុំលាងដៃ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន០៦សំណើ។
ក្រុមការងារប្រចាំស្រុកបន្ទាយស្រី បានពិនិត្យ និងដោះស្រាយស្ថិតនៅក្នុងឃុំព្រះដាក់។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន០៤សំណើ។
សរុបមក នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរបានចំនួន១៤សំណើ។
សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕