ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូប្រមាណ ៣០គ្រឿង ត្រូវបានអគ្គីភ័យ លេបត្របាក់នៅរោងចក្រស៊ីកូ តំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត

30

ស្វាយរៀង÷ អគ្គិភ័យបានឆាបឆេះរោងចក្រស៊ីកូ តំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត បណ្ដាលឱ្យឆេះម៉ូតូរបស់កម្មករ កម្មការិនី ប្រមាណ ៣០គ្រឿង ក្នុងនោះខូចទាំងស្រុងប្រមាណ ១១គ្រឿង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

ក្នុងករណីនេះ ដោយសារកម្មករ កម្មការិនី ចូលធ្វើការអស់ ហើយការឆេះ គឺឆេះនៅកន្លែងផ្ញើកង់ម៉ូតូរបស់កម្មករ កម្មការិនី ចំពោះមូលហេតុនៃការឆាបឆេះ ក៏នៅមិនទាន់ដឹងច្បាស់នៅឡើយ ៕

អត្ថបទដែលជាប់ទាក់ទង