ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវខេត្ត​ ២៩៨ ​ ប្រវែងជិត១៨គីឡូម៉ែត្រ​ ត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារធ្វេីការជួសជុល​ ថែទាំឡេីងវិញ​

248

ភ្នំពេញ៖ កំណាត់ផ្លូវខេត្ត២៩៨ប្រវែងជិត១៨គីឡូម៉ែត្រពីស្រះម្លិះដល់ឃុំទឹកក្រហមស្រុកជាំក្សាន្តត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារធ្វេីការជួសជុលថែទាំឡេីងវិញដេីម្បីសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ។

   លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា៖

អនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ

នៅថ្ងៃសៅរ៍ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះក្រុមការងារថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានធ្វេីសកម្មភាពជួសជុលថែទាំឡេីងវិញផ្លូវក្រាលក្រួសក្រហមកំណាត់ផ្លូវខេត្ត២៩៨ប្រវែង១៧.៣៥គីឡូម៉ែត្រពីស្រះម្លិះដល់ឃុំទឹកក្រហមស្រុកជាំក្សាន្ត  ដោយធ្វេីការកៀរសម្រួល ស្រោចទឹក កិនបង្ហាប់ ដេីម្បីសម្រួលដល់ការធ្វេីដំណេីរនិងដឹកជញ្ជូនកសិផលនានារបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។

   លោកសំ លាងទ្រី ក៏បានសូមអោយបងប្អូនប្រជាពលរដ្ឋបេីកបរដោយប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដេីម្បីជៀសវាងការកេីតឡេីងនូវករណីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕

 

អត្ថបទដែលជាប់ទាក់ទង