ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជួសជុលកំណាត់ផ្លូវជាតិលេខ៦៤ប្រវែង ជាង៥០គីឡូម៉ែត្រពីព្រំប្រទល់ខេត្តសៀមរាបដល់ថ្នល់បំបែក ស្រុកគូលែន

116

ព្រះវិហារ៖ កំណាត់ផ្លូវជាតិលេខ៦៤ប្រវែងជាង៥០គីឡូម៉ែត្រពីព្រំប្រទល់ខេត្តសៀមរាបដល់ថ្នល់បំបែក ស្រុកគូលែនត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារធ្វើការជួសជុល ថែទាំឡើងវិញ ដេីម្បីសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ។

   លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា៖

អនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ

នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមការងារ ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានធ្វើការ. ជួសជុល ថែទាំ លេីកំណាត់ផ្លូវជាតិលេខ៦៤ប្រវែង៥២.១៥គីឡូម៉ែត្រចាប់ពីព្រំប្រទល់ខេត្តសៀមរាបដល់ថ្នល់បំបែកស្រុកគូលែនដោយធ្វើការសៀលកៅស៊ូ កន្លែងចោះ កន្លែងស្រុត លុបសំបុកមាន់។

   លោកសំ លាងទ្រី បានសូមជូនពអោយបងប្អូនប្រជាពលរដ្ឋ ធ្វេីដំណេីររ ជួបតែសុខសុវត្ថិភាពពិសេសសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នាដេីម្បីជៀសផុតពីករណីគ្រោះថ្នាក់ចរាចរណ៍៕

អត្ថបទដែលជាប់ទាក់ទង