ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវលេខ៣៤៧​ នៅសង្កាត់បឹងកក់ទី១​ គ្រោងស្ថាបនាជាផ្លូវបេតុងអាមេ​ កម្រាស់២០សង់ទីម៉ែត្រជាមួយ និងការដាក់លូសងខាង៨តឹក

141

ភ្នំពេញ៖ អភិបាលខណ្ឌទួលគោកលោក ជាពិសីនៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០២២នេះ បានដឹកនាំ ក្រុមការងារជំនាញ និងក្រុមហ៊ុន ចុះពិនិត្យ និងសិក្សាលើការស្ថាបនាផ្លូវបេតុងអាមេលេីកំណាត់ផ្លូវលេខ៣៤៧ក្នុងសង្កាត់បឹងកក់ទី១ខណ្ឌទួលគោក

  មន្រ្តីរដ្ឋបាលខណ្ឌទួលគោកបានអោយដឹងថា៖ កំណាត់លេខ៣៤៧ដែលលោកអភិបាលខណ្ឌទួលគោកចុះពិនិត្យនិងសិក្សានេះ គ្រោងនឹងស្ថាបនាផ្លូវបេតុងអាមេកម្រាស់២០សង់ទីម៉ែត្រប្រវែង២៧០ម៉ែត្រនិងដាក់លូទំហំ០,៨ម៉ែត្រសងខាងនៅលេីកំណាត់នេះ ដើម្បីសម្រួលចរាចរណ៍និងដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋក្នុងសង្កាត់បឹងកក់ទី១ខណ្ឌទួលគោក

 

 

អត្ថបទដែលជាប់ទាក់ទង