ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី ក្នុងឆមាសទី១នេះ បានថែទាំផ្លូវថ្នល់ លូ ប្រឡាយយ៉ាងសកម្មភាព ធ្វើអោយរាជធានីជាទីក្រុងស្អាតមានសោភណ្ឌភាព

107

 

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ បានធ្វើសកម្មភាពយ៉ាងសកម្មភាព លើការងារថែទាំផ្លូវថ្នល់ជាប្រចាំ មានទាំងការងារលុបសំបុកមាន់ លុបស្នាមប្រេះ ស្តារលូ ប្រឡាយ ជាមួយនិងការលាបបង្គោលគីឡូម៉ែត្រផងដែរ ហើយការងារនេះពិតជាទទួលបាននូវការកោតសរសើរពីក្រុមប្រឹក្សារាជធានីភ្នំពេញ ។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ក្រោមអធិបតិភាព លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងមានការចូលរួមពីលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
នាព្រឹកថ្ងៃទី១២ ខែ កក្កដា ឆ្នាំ២០២ នេះ ។ បើតាមរបាយការណ៍ដែលរដ្ឋបាលរាជធានីភ្នំពេញ បង្ហាញជូនក្រុមប្រឹក្សារាជធានីភ្នំពេញ នាកិច្ចប្រជុំនេះបានបង្ហាញ ថា៖ ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើសកម្មភាពយ៉ាងសកម្មលើការងារថែទាំផ្លូវថ្នល់ជាប្រចាំ៖ ក្នុងនោះបានធ្វើសកម្មភាពលុបសំបុកមាន់ AC ចំនួន ៥.៨៦៣ម៉ែត្រការ៉េនៅលើ (ផ្លូវជាតិលេខ១ .៤ .៥ .៦ .២១b) ។ លុបស្នាមប្រេះចំនួន២,៣៦២ម៉ែត្រការ៉េ (ផ្លូវជាតិលេខ១ .៥ .៦ .១១០ .២១b) ។ លុបសំបុកមាន់ DBST ចំនួន១១៣៥ម៉ែត្រការ៉េ (ផ្លូវជាតិលេខ១ .៤ .៦) ។ លុបកៅស៊ូបាចកំទេចថ្មមួយជាន់ចំនួន១.០៤១ម៉ែត្រការ៉េ លាយល្បាយដីថ្មចំនួន៧១៣ម៉ែត្រការ៉េ
(ផ្លូវជាតិលេខ១ .៤ .៥ .១១០) ។ សម្អាតលូបណ្តោយផ្លូវប្រវែង២.០២០ម៉ែត្រ (ផ្លូវជាតិលេខ១ .៤ .៥ .៦ .២១b) ។ សម្អាត និងលាបបង្គោលគីឡូម៉ែត្រចំនួន ១៣បង្គោល (ផ្លូវជាតិលេខ១ .៤ .៦)។ សម្អាតរុក្ខជាតិបណ្ដោយផ្លូវប្រវែង៩.៣៥០ម៉ែត្រ (ផ្លូវជាតិលេខ១ .៥ .៦ .២១៦.១១០)។ ល្បាតផ្លូវប្រវែង១២៣គីឡូម៉ែត្រ (ផ្លូវជាតិលេខ៤ .៥ .២១b)។ ស្តារប្រឡាយប្រវែង៨.៤០០ម៉ែត្រ(ផ្លូវជាតិលេខ៤)។ សម្អាតលូទទឹងផ្លូវចំនួន ១ កន្លែង(ផ្លូវជាតិលេខ៤) សម្អាតបង្គោលគីឡូម៉ែត្រចំនួន ៦បង្គោល(ផ្លូវជាតិលេខ៦)
ស្តារលូបណ្ដោយផ្លូវប្រវែង ៤០០ម៉ែត្រ(ផ្លូវជាតិលេខ៥)។ ស្តារលូទទឹងផ្លូវចំនួន ១ កន្លែង(ផ្លូវជាតិលេខ១១០) សម្អាតស្ពានប្រវែង១៦ម៉ែត្រ(ផ្លូវជាតិលេខ១១០)។

ចំពោះការងារខាងលើនេះ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍សម្តែងនូវការកោតសរសើរចំពោះមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានអនុវត្តគ្រប់ជំនាញធ្វើអោយរាជធានីភ្នំពេញរក្សាបាននូវសោភណ្ឌភាពជាទីក្រុងស្អាតមានសោភណ្ឌភាព។
លោកម៉ប់ សារិន បានមានប្រសាសន៍លើកឡើងទៀតថា៖ ក្នុងរយៈពេល០៦ខែនេះ ពោលគឺក្រោយពេលស្ថានភាពជំងឺកូវីដ-១៩បានធូរស្រាល ចលនាសង្គមនៅមូលដ្ឋាន មានសកម្មភាពឡើងវិញ
គ្រោះថ្នាក់ចរាចរក៏មានការកើនឡើង៧៨លើក តែទោះជាយ៉ាងនេះក៏សមត្ថកិច្ចរបស់ យើងនៅតែគ្រប់គ្រងបានល្អ។

លោកបន្តថា ថ្នាក់ដឹកនាំរាជធានី-ខណ្ឌ-សង្កាត់ ដោយរយៈពេល០៦ខែកន្លងមកនេះ ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា យើងបានឆ្លងកាត់វិញ្ញាសាលំបាកស្មុគស្មាញជាច្រើន តែយើងខិតខំពុះពារបានជាបន្តបន្ទាប់ ហើយទទួលបានលទ្ធផលគួរជាទីមោទនៈ ទាំងក្នុងវិស័យរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់នៅគ្រប់ព្រឹត្តិការណ៍ជាតិ អន្តរជាតិ ការកសាងសមិទ្ធផល ក៏ដូចជាការផ្តល់សេវាកម្ម ពិសេសមុន និងក្រោយការប្រកាសបើកដំណើរ ការសេដ្ឋកិច្ចសង្គមឡើងវិញដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ច៕

អត្ថបទដែលជាប់ទាក់ទង