ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅសួរសុខទុក​មន្រ្តី​ និងប្រជាការពារសង្កាត់ព្រែកប្រា,ច្បារអំពៅទី១ និងមន្រ្តី​នគរបាល​បុស្តិ៍ ,ប្រជាពលរដ្ឋចំនួន ១២០គ្រួសារ​

220

ភ្នំពេញ៖នៅថ្ងៃទី១២ ខែកក្កដា​ ឆ្នាំ២០២២ ព្រះញាណវង្ស សៅរ៍ មុនី ព្រះអនុគណខណ្ឌច្បារអំពៅ និងជាព្រះចៅអធិការវត្តកំសាន្ត និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានជួបសំណេះសំណាល សាកសួរសុខទុក​មន្រ្តី​ និងប្រជាការពារ​ នៃរដ្ឋបាលសង្កាត់ព្រែកប្រា​ ,​ សង្កាត់ច្បារអំពៅទី១ និងមន្រ្តី​នគរបាល​បុស្តិ៍នគរបាលសង្កាត់ព្រែកប្រានិងឧបត្ថមដល់សង្កាត់ព្រែកប្រា, សង្កាត់ច្បារអំពៅទី១។

ចំណែក បុស្តិ៍នគរបាលសង្កាត់ព្រែកប្រា ភូមិព្រះពន្លា​ ភូមិជ្រោយបាសាក់​ ភូមិជ្រោយបាសាក់​១​ ក្នុងមួយទីតាំងទទួលបាន អង្ករ ៥០គ.ក, មីមួយកេស, ទឹកក្រូច ១កេស, ទឹកបរិសុទ្ធ ២កេស, ឃីត ២កញ្ចប់ និងថវិកា ១០០,០០០រៀល ។

មន្ត្រីរដ្ឋបាលខណ្ឌបានឱ្យដឹងថា៖ក្នុងនោះប្រជាពលរដ្ឋចំនួន ១២០គ្រួសារ​ ក្នុងមួយគ្រួសារទទួលបាន ទទួល អង្ករ ២៥គ.ក, ឃីត ១ និងថវិកា ២០, ០០០រៀល (សម្រាប់មន្ត្រីជាស្ត្រីទទួលបានសារុង១ បន្ថែម) ៕

អត្ថបទដែលជាប់ទាក់ទង