ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាពប្រឆាំងអំពើពុករលួយ បណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ ពីក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ បច្ចេកទេស និងនីតិវិធីក្នុងការកសាងសំណុំរឿងអំពើពុករលួយ

309

 

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានសហការជាមួយ ក្រសួងយុត្តិធម៌ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលមន្ត្រី នគរបាលយុត្តិធម៌ ស្តីពី «ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ បច្ចេកទេស និងនីតិវិធីក្នុងការកសាងសំណុំរឿងអំពើពុករលួយ» ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃ អ.ប.ព. ចំនួន ១០៦ រូប ក្រោមអធិបតីភាព ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សា ជាតិប្រឆាំងអំពើពុករលួយ ដែលធ្វើឡើងនាថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ។

ឯកឧត្តម តុប សំ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្ដល់ជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយនូវ៖ ១.ការពង្រឹង និងពង្រីកចំណេះដឹងផ្នែកច្បាប់ ២.ការធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀត នូវប្រសិទ្ធភាពនៃ ការស៊ើបអង្កេតបទល្មើស ៣.ពង្រឹងសមត្ថភាពក្នុងការស៊ើបអង្កេត និងកសាងសំណុំរឿងសម្អាតប្រាក់ ៤.មូលដ្ឋាននៃកិច្ច សហការក្នុងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ៥.ការពង្រឹងបន្ថែមទៀតនូវសមត្ថភាពក្នុងការស្រាវ ជ្រាវបទល្មើសពុករលួយ ប្រមូលភស្តុតាង និងនីតិវិធីក្នុងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ និង៦.បំពេញកិច្ចនីតិ វិធីជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ អ.ប.ព. ដើម្បីក្លាយជាមន្ត្រីនគរបាលយុត្តិធម៌ក្នុងពេលខាងមុខ។ ចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់នូវពុទ្ធិ ជំនាញ និងបទពិសោធន៍ល្អៗ ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ អ.ប.ព. ការអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

បើតាមឯកឧត្តមប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ , វគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃនេះ នឹងផ្ដោតលើប្រធានបទសំខាន់ៗ មួយចំនួនដូចខាងក្រោម៖ គោលការណ៍គ្រឹះនៃច្បាប់ព្រហ្មទណ្ឌកម្ពុជា, ធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌទូទៅ និងបទល្មើសពុករលួយ, ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ , ក្រមនីតិវិធីព្រហ្មទណ្ឌ, បច្ចេកទេស និងនីតិវិធីក្នុងការកសាងសំណុំរឿងអំពើពុករលួយ ការប្រឆាំងការសម្អាតប្រាក់៕

អត្ថបទដែលជាប់ទាក់ទង