ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវបេតុងទំនប់ដូនស រងការខូខខាតយ៉ាងដំណំ ពិបាកធ្វើដំណើរ

183

កណ្ដាល៖កាលពីព្រឹកថ្ងៃទី04ខែសីហាឆ្នាំ2022នេះបើយោងតាមសេចក្ដីរាយការណ៍ ពីបងប្អូនប្រជាជនជាអ្នកដំណើរ តាមមធ្យោបាយនានាដែលដឹកជញ្ជូនបន្លែបង្ការ ឬរបស់របរផ្សេងៗមកកាន់ទីផ្សារនៅតាមដងផ្លូវជាតិលេខ1 ក្នុងមូលដ្ឋានស្រុកកៀនស្វាយខេត្តកណ្ដាល បាននិយាយត្អូញត្អែរថានាសព្វថ្ងៃនេះពិសេសនៅពេលយប់ព្រលប់ ខណៈពេលធ្វើដំណើរមកដល់ផ្លូវបេតុងនៃផ្លូវទំនប់ដូនស ក្នុងមូលដ្ឋានឃុំគគីរស្រុកកៀនស្វាយខេត្តកណ្ដាលដោយ ជួបការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរស្រប ពេលដឹកអីវ៉ាន់ធ្ងន់ផងនោះដោយផ្លូវបេតុងទំនប់ដូនស រងការខូចខាតយ៉ាងដំណំពោលគឺផ្លូវខូចដោយ ជង្ហុកសម្បុកមាន់មានតូចមានធំតាមស្ថានភាពផ្លូវដោយលំបាកធ្វើដំណើរ។

ដូចនេះបងប្អូនអ្នកស្រុកនិងបងប្អូនអ្នកដំណើរតាមមធ្យោបាយនានា សុំអោយអាជ្ញាធរឃុំគគីរទើបឡើងថ្មីនាអាណត្តិទី5នេះ ជួយជួសជុលកែលម្អរផ្លូវដែលរងការខូចខាត ដោយអន្លើរៗនោះអោយបានល្អប្រសើរឡើងវិញផង ដើម្បីងាយស្រួលធ្វើដំណើរពិសេសនៅ ពេលយប់ព្រលប់ហើយពួកគាត់សង្ឃឹមយ៉ាងជឿជាក់ថា អាជ្ញាធរឃុំគគីរនៃស្រុកកៀនស្វាយ ដែលទើបឡើងថ្មីនេះនិងចុះមកពិនិត្យមើល ហើយធ្វើការជួសជុលកែលម្អរផ្លូវដែលរងការខូចខាត ដោយសម្បុកមាន់នោះអោយល្អប្រសើរឡើងវិញ ស្របតាមទ្រឹស្ដីមានផ្លូវមានក្ដីសង្ឃឹមកាត់បន្ថយភាពក្រីក្រ។ហើយនៅចំពោះមុខនេះពួកអ្នកស្រុកឬអ្នកដំណើរគាត់លើកឡើងថា ជំហ៊ានដំបូងគ្រាន់តែយកកម្ទេចថ្មមុិច មកចាក់លប់កន្លែងផ្លូវដែល រងការខូចខាតដោយជង្ហុកសម្បុកមាន់នោះ ប្រើប្រាស់ជាបណ្ដោះអាសន្ននារដូវវស្សានេះ៕

អត្ថបទដែលជាប់ទាក់ទង