ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដូចខ្វះកន្លែងផឹកស៊ី មនុស្សប្រុស .ស្រី នាំគ្នាទៅផឹកស៊ីលើកំណាត់ផ្លូវ រថភ្លើង ត្រូវបាន អាជ្ញាធរចុះទៅហាមឃាត់

183

 

ភ្នំពេញ ៖ បេីយោងតាមប្រភពព័ត៍មានពី វីដេអូ ឃ្លីប ខ្លីៗ ចំនួន ៣ឃ្លីបដែល បាន បង្ហោះ នៅក្នុងបណ្តាញ សង្គមTikTok ដើម្បី ចែករំលែក យ៉ាង ផុសផុល ដោយបង្ហាញ ឱ្យ ឃើញ បងប្អូន ប្រជាពលរដ្ឋ ខ្មែរ ប្រុស – ស្រី ជាច្រើន បានអង្គុយ លើកៅអ៊ីមានតុជ័រ រៀបចំ នៅ លើ ផ្លូវ រថភ្លើង ជា ជួរ មាន ច្រើន តុ និង ហាក់ រីករាយ ទទួលទាន អាហារ ដោយ មិន ខ្វល់ ពីគ្រោះថ្នាក់នោះ ទេ ។
បន្ទាប់ពី មានការបង្ហោះរូបភាព វីដេអូ ឃ្លីប ខ្លី ៗ អ្នកលេង បណ្តាញ សង្គមTikTok និងហ្វេសប៊ុក បាន រិះគន់ យ៉ាង ចាស់ដៃ ដែលឃេីញក្រុមអាជីករលក់ដូរមានការ រៀប តុ លក់ដូរលើ កំណាត់ ផ្លូវ រថភ្លើង មួយ កន្លែង ដែល គេ អះអាង ថា នៅ ខេត្តកំពង់ឆ្នាំង ដោយមាន មនុស្ស ប្រុស – ស្រី នាំគ្នាមក អង្គុយទទួលទាន អាហារ និង ផឹកស៊ី យ៉ាងសប្បាយ មិនខ្វល់ពីគ្រោះថ្នាក់ដល់ជីវិត បើសិន រថភ្លើង បើកបរ មក ដល់ តើ នឹង ទៅ ជា យ៉ាងណា ។

ចំណែកវីដេអូខ្លះទៀតបង្ហាញពីយុវជន ប្រុស – ស្រី ដែល បាន ថត វី ដេ អូ ស៊ែ ល ហ្វី និង បង្ហោះ ក្នុង គណនី TikTok ឈ្មោះ brochan484 កូន អ្នក ខេត្តកំពង់ឆ្នាំង បង្ហាញ ពី បងប្អូន ស្រី – ប្រុស មាន ចាស់ មាន ក្មេង ជួបជុំ ហូប អី ហាក់ មិន ខ្វល់ ថា នឹង មាន ហានិភ័យ អ្វី កើតឡើង នោះ ទេ ។ ទិដ្ឋភាព នៃ ការ លក់ដូរ អង្គុយ ហូប អី ជុំ គ្នា លើ ផ្លូវ រថភ្លើង នេះ ផង ដែរ ទទួល បានការ រិះគន់ យ៉ាង ខ្លាំងក្លា គឺ ច្រើន ជាង ការ សរសើរ ក្នុង នោះ អ្នក ប្រើប្រាស់ បណ្តាញ សង្គម បាន សម្តែង ការ ហួសចិត្ត ថា ដូច ខ្វះ កន្លែង លក់ដូរ និង ទទួលទាន បែរជា មក ហូប ជុំ គ្នា លើ ផ្លូវ រថភ្លើង បែប នេះ ។

មហាជន ខ្លះ ទៀត បាន បញ្ចេញមតិ ថា៖ “ចុះបើ រថភ្លើង មក រត់ មិន ទាន់ ទេ បងប្អូន អើយ ” ព្រោះ កន្លង មក មាន គ្រោះថ្នាក់ ច្រើន បាន កើត មាន លើក ផ្លូវដែក ព្រោះតែ មាន បងប្អូន ខ្លះ ផឹកស៊ី លើ ផ្លូវដែក ហើយ រថភ្លើង មក ដល់ គឺ រត់ ចេញ មិន ទាន់ ត្រូវ រថភ្លើង កិន បណ្តាល ឱ្យ បាត់បង់ ជីវិត ខ្លះ ក៏ ដាច់ ដៃជើង ជាដើម ព្រោះ រថភ្លើង អត់ មាន ផ្លូវ ណា គេច ទេ។  ជាមួយគ្នានោះ អ្នក ប្រើប្រាស់ បណ្តាញ សង្គម ក៏ បាន លើក ភ្ជាប់ ហេតុការណ៍ កន្លង មក នៅ ឯខេត្ត ព្រះ សីហ នុ ដែរថា៖ « នៅ ខាង កំពង់សោម នេះ ពូ ម្នាក់ អង្គុយ ផឹក នៅ លើ ថ្នល់ រថភ្លើង ត្រូវ បាន រថភ្លើង កិន ស្លា ប់ » ខ្លះ ក៏ បញ្ចេញមតិ សម្តែង ការ ហួសចិត្ត ថា « មើលរូប ភាព នេះ ហើយ ឆ្លុះ បញ្ចាំង អោយ ឃើញ កំរិត ចំណេះដឹង របស់ ពលរដ្ឋ ដែល ហាក់ មិន ខ្វល់ ពី អាយុជីវិត និង បាន សំណូមពរ ដល់ អាជ្ញា ធរមាន សមត្ថកិច្ច ក្នុង មូលដ្ឋាន ជួយ ពិនិត្យ មើល ព្រោះ វា ពិតជា គ្រោះថ្នាក់ ណាស់ ដែល រៀប តុ លក់ដូរ លើ ផ្លូវ រថភ្លើង និង មាន មនុស្ស កុះករ មក អង្គុយ តាម តុ ហូប អី ជុំ គ្នា លើ កំណាត់ ផ្លូវដែក បែប នេះ ។ បន្ថែមពីនេះ ប្រជាពលរដ្ឋ ខ្លះ ក៏ បាន បញ្ចេញយោបល់ ថា ក្រោយ ពី បានឃើញ វី ដេ អូ នេះ រួច គឺ គាត់ទទួលស្គាល់ ថា ការ យល់ ដឹង របស់ ប្រជាជន ខ្មែរ យើង ខ្លះ នៅ មាន កម្រិត ទាំង អ្នក លក់ដូរ ទាំង អ្នក ញ៉ាំ អាហារ នៅ ទីនោះ រួម ទាំង អាជ្ញាធរ ផង ដែរ » ។ ចំពោះ បងប្អូន យើង ដែល ទទួលទាន អាហារ ដោយ មាន តុ កៅអី អង្គុយ ហូប លើ ផ្លូវ រថភ្លើង បែប នេះ គឺ ពិតជា លេងសើច នឹង ជីវិត ខ្លួនឯង ពេក ហើយ ដូច្នេះ បើ មាន គ្រោះថ្នាក់ ដោយ ប្រការ ណាមួយ ពេល រថភ្លើង មក ដល់ កុំ បន្ទោស រថភ្លើង អី ។ ក្រៅពី ការ រិះគន់ រឿង ហាក់ មើល ស្រាល អាយុជីវិត ដែល មក ហូប ចុក លើ ផ្លូវ រថភ្លើង នោះ អ្នក ប្រើប្រាស់ បណ្តាញ សង្គម ក៏ បាន បញ្ចេញ ទស្សនៈ រឿង ការ ចោល សំរាម ពាស វាល ពាស កាល ដែល ធ្វើ ឱ្យ បាត់បង់ សណ្តាប់ធ្នាប់ ផង ដែរ។

បន្ទាប់ ពី មានអ្នកអះអាង ថា ទីតាំង ខាង លើ នេះ ស្ថិត នៅ ខេត្តកំពង់ឆ្នាំង លោក សូត្រ សង់ អភិបាលស្រុកទឹកផុស នៅរសៀល ថ្ងៃ ចន្ទ ទី ០៨ ខែសីហា ឆ្នាំ ២០២២នេះដែរ ក៏បានបញ្ជាក់ប្រាប់អង្គភាព កាសែតនគរវត្ត និងនគរដ្រេហ្គន តាមបណ្តាញតេឡេក្រាមយ៉ាងដូច្នេះថា៖ ទិដ្ឋភាព និងរូបភាព នេះមិនមែនស្ថិតនៅ ក្នុងមូលដ្ឋាន ខេត្ត កំពង់ ឆ្នាំង នោះទេ ។ ប៉ុន្តែ គ្រាន់តែអ្នផុសនោះ គាត់ជាអ្នកកំពង់ឆ្នាំង មិនដឹងបានរូបភាពនេះពីណានោះទេ។

  1. ដោយឡែក ជុំវិញករណីនេះដែរ បេីតាមការ បញ្ជាក់ពីអាជ្ញាធរ ខណ្ឌពោធិសែន ជ័យ បានឱ្យដឹងនៅថ្ងៃទី០៨ ខែសីហា នេះ ដែរថា៖ រូបភាព នេះគឺស្ថិតនៅ សង្កាត់ ត្រពាំង ក្រសាំង ក្នុង ខណ្ឌ ពោធិ៍ សែនជ័យ កន្លងទៅ អាជ្ញាធរ ធ្លាប់ដេញមិនឱ្យមានការលក់ដូរនោះទេ តែ ក្រុម អាជីវករលក់ដូរ ចល័ត ទាំងអស់នោះ មិនព្រម ស្ដាប់ តាមការណែនាំរបស់ អាជ្ញាធរ ឡេីយ។ អាជ្ញាធរ បាននិយាយបន្ថែមថា បច្ចុប្បន្ន នេះមិនមែនការលក់ដូរទៀតនោះទេ ព្រោះកម្លាំងប្រជាការពារដាក់ប្រចាំការ នៅគោលដៅនោះ៕ សំរិត
អត្ថបទដែលជាប់ទាក់ទង