ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការគាំទ្រប្រព័ន្ធអេកូឡូស៊ី នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលមានភាពធន់ នៅក្នុងប្រទេសកម្ពុជា

126

ភ្នំពេញ៖ អូស្ត្រាលីគឺជាមិត្ត និងជាដៃគូដ៏យូរអង្វែងក្នុងការអភិវឌ្ឍជាតិរបស់ប្រទេសកម្ពុជា ហើយការវិនិយោគរបស់យើងលើជំនាញ និងចំណេះដឹងក្នុងការអភិវឌ្ឍពាណិជ្ជកម្មតាមរយៈប្រព័ន្ធអេឡិចត្រូនិក គឺជាផ្នែកមួយទៀតនៃទំនាក់ទំនងដ៏រឹងមាំរបស់យើង។

តាមរយៈកម្មវិធីភាពជាដៃគូ មេគង្គ-អូស្ត្រាលី អូស្ត្រាលីបានគាំទ្រដល់សិក្ខាកាមមកពីខាងស្ថាប័នរដ្ឋាភិបាលកម្ពុជា និងអ្នកតំណាងខាងវិស័យឧស្សាហកម្ម ដើម្បីចូលរួមក្នុងវគ្គសិក្សាខ្លីមួយស្តីពី ‘ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលមានភាពធន់នៅប្រទេសកម្ពុជា’ ។

ផ្តល់ដោយសកលវិទ្យាល័យ Flinders University ស្ថិតនៅប៊ែកខាងត្បូងអូស្ត្រាលី វគ្គសិក្សានេះបានគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយពាណិជ្ជកម្មបែបឌីជីថលក្នុងប្រទេសកម្ពុជា រួមទាំងការសិក្សាបទប្បញ្ញត្តិ និងច្បាប់ប្រកបដោយប្រសិទ្ធភាព សម្រាប់ការការពារអ្នកប្រើប្រាស់អាជីវកម្ម និងប្រព័ន្ធអេកូឡូស៊ីនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកប្រកបដោយប្រសិទ្ធភាព។

កាលពីថ្ងៃទី ១២ ខែសីហា ឯកអគ្គរាជទូត Kang បានប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គសិក្សា ដល់សិក្ខាកាមនៅឯស្ថានទូតអូស្ត្រាលី។

នៅក្នុងពិធីនេះផងដែរ សិក្ខាកាមដែលចូលរួមក៏បានរីករាយពិសារនំផាយរសជាតិសាច់បែបអូស្ត្រាលី ដ៏ឈ្ងុយឆ្ងាញ់ដែលចម្អិនដោយហាងនំបុ័ងលក់ដុំក្នុងស្រុក Ausbake Phnom Penh ។ សូមដាក់ពិន្ទុដោយមើលលើស្នាមញញឹម ពួកគេនឹងត្រលប់មកវិញទៀត៕

អត្ថបទដែលជាប់ទាក់ទង