ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការទី៥ នៃរដ្ឋសភា ទទួលជួបពិភាក្សាការងារ ជាមួយគណ:ប្រតិភូព្រឹទ្ធសភាសហរដ្ឋអាមេរិក

112

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អាមេរិក បានអនុញ្ញាតិឲ្យគណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលដឹកនាំដោយ ឯកឧត្តម Edward John Marley ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

ក្នុងកិច្ចជំនួបពិភាក្សានេះ មានការអញ្ជើញចូលរួមពី
សំណាក់ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ នៃរដ្ឋសភា ឯកឧត្តម ជាម ប៉េអា សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា ឯកឧត្តម ខៀវ ភារិទ្ធ លេខាធិការគណៈកម្មកាទី៧ នៃរដ្ឋសភា និងឯកឧត្តម ទ្បេង ប៉េងទ្បុង អគ្គលេខាធិការរដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការាជរដ្ឋាភិបាលមួយចំនួនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង