ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីជម្រុញ អោយអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ បន្តចលនាប្រជាពលរដ្ឋអោយ ទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដុសជម្រុញអោយបានលឿននិងគ្រប់គ្នា

49

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការជម្រុញអោយអភិបាលខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមូយចំនួនទៀតធ្វើយ៉ាង បន្តចលនាប្រជាពលរដ្ឋអោយពួកគាត់ទៅទទួលការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩អោយបានលឿននិងគ្រប់គ្នា ពិសេសការចាក់ដូសទី៥ ខណៈដែលជម្ងឺកូវីដ-១៩ ហាក់ដូចជាមានការកំរើកឡើងវិញ។
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ,អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធនារសៀលថ្ងៃទី១៦ ខែសីហាឆ្នាំ២០២២
នៅសាលារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ជម្ងឺកូវីដ-១៩ ជាជម្ងឺរាតត្បាតដែលមានលក្ខណៈកាចសាហាវ ដោយនៅរាជធានីភ្នំពេញ ជម្ងឺនេះបានសម្លាប់មនុស្ស និងឆ្លងរាលដាលខ្លាំងផងដែរ ។ ប៉ុន្តែដោយសារឥទ្ធិពលនៃការវ៉ាក់សាំងទើបមិនធ្វើអោយមនុស្សស្លាប់ច្រើននោះទេ។ ដូច្នេះទេ លោកជម្រុញអោយអភិបាលខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមូយចំនួនទៀតធ្វើយ៉ាង បន្តចលនាប្រជាពល
រដ្ឋអោយពួកគាត់ទៅទទួលការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩អោយបានលឿននិងគ្រប់គ្នា ពិសេសការចាក់ដូសទី៥ ខណៈដែលជម្ងឺកូវីដ-១៩ ហាក់ដូចជាមានការកំរើកឡើងវិញ។ លោកបន្ត ជម្រុញអោយអភិបាលខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងអោយបានច្បាស់លាស់ ជាមួយនិងការដាក់ផែនការចាក់វ៉ាក់សាំង ទៅដល់សហគមន៍ក្រីក្រ ដល់វត្តអារាម សាលារៀននិងដល់តាមរោងចក្រផងដែរ។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ នៅរាជធានីភ្នំពេញ ខណៈជម្ងឺកូវីដ-១៩ កំពុងផ្ទុះខ្លាំង ប្រជាពលរដ្ឋបានសម្រុកនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងយ៉ាងច្រើនកកកុញ ទៅទីតាំងទាំង៤១ដែលយើងបានរៀបចំ។ តែសម្រាប់ពេលនេះ ការទៅទទួលការចាក់វ៉ាក់សាំងមានការថយចុះ បើទោះបីយើងមានការផ្សព្វផ្សាយ និងរហូតដល់ក្រុមការងារស្ពាយវ៉ាក់សាំងទៅចាក់ដល់ខ្នងផ្ទះ ដល់វត្តអារាម ក៏ដោយ ដែលកិច្ចការងារនេះយើងត្រូវរួមគ្នា ដើម្បីធ្វើយ៉ាងណាជម្រុញអោយពួកគាត់ស្ម័ក្រចិត្តទៅទទួលការចាក់វ៉ាក់សាំងដុសជម្រុញនេះអោយបានគ្រប់គ្នា៕

អត្ថបទដែលជាប់ទាក់ទង