ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រឿងញៀនធ្វើអោយ បែកបាក់គ្រួសារ និងបាត់បង់ទ្រព្យសម្បត្តិ

95

ស្រុកស្អាង: ជនសង្ស័យនិងជនជាប់ចោទ សរុបចំនួន៥នាក់ រួមទាំងមធ្យោបាយពាក់ព័ន្ធមួយចំនួន ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្អាង ធ្វើការបង្ក្រាប គិតត្រឹមរយៈពេល២ថ្ងៃ គឺថ្ងៃទី១៥និង១៦ ខែសីហា ឆ្នាំ២០២២នេះ ក្នុងនោះបង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន២ករណី និងអនុវត្តដីកា២ករណី ។

ក្រោមការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង នៅថ្ងៃទី១៥និង១៦ ខែសីហាឆ្នាំ២០២២ នេះ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ទោ ពុយ ទ្រី អធិការរងប្រឆាំងគ្រឿងញៀន ដោយសហការជាមួយប៉ុស្តិ៏នគរបាលរដ្ឋបាលស្អាងភ្នំ ,ព្រែកអំបិល ,ខ្ពប និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ ធ្វើការបង្ក្រាបករណីគ្រឿងញៀនបាន៤ករណី ឃាត់ខ្លួនជនសង្ស័យនិងជនជាប់ចោទ៥នាក់។

ករណីទី១និងទី២ គឺបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់ ជនសង្ស័យទី១/. ឈ្មោះ ណេង ស៊ីថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ (ធ្លាប់ជាប់ពន្ធធនាគារខេត្តកណ្ដាលចំនួន១លើក កាលពីឆ្នាំ២០២០ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន)،ទី២/. ឈ្មោះ សុន សរ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ។

ជនសង្ស័យទាំង២នាក់មានទីលំនៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ឃាត់ខ្លួនត្រង់ចំណុចផ្លូវលេខ១២១០ ស្ថិតក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ វត្ថុតាងចាប់យករួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០២កញ្ចប់តូច، ម៉ូតូចំនួន១គ្រឿងម៉ាកហុងដាBeat ពណ៌ខៀវ លាយស ពាក់ផ្លាកលេខភ្នំពេញ 1JT-3609។ ជនសង្ស័យទី៣ ឈ្មោះ ទិត្យ ចាន់សេង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិកោះថ្មីឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ឃាត់ខ្លួនត្រង់ចំណុចលើទូកដរ កោះថ្មី ភូមិរការក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០១កញ្ចប់តូច ،ម៉ូតូចំនួន០១គ្រឿងម៉ាក គុបជ្រុងណព៌ទឹកប៊ិច ភព១ ផ ៨៧៤៥ និងឧបកណ៍ប្រើប្រាស់(ជក់)មួយចំនួនទៀត។ករណីទី៣និងទី៤ ចាប់តាមដីការបស់សាលាដំបូងខេត្តកណ្ដាល ឃាត់ខ្លួនជនត្រូវចោទ២នាក់ ទី១ឈ្មោះ អ៊ីធួន ភេទប្រុស អាយុ៤៣ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ ព្រែកគ្រួស ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។

ជននេះមានដីការចាប់ខ្លួនចំនួន០៣ ដីកាទី០១ ពីបទ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន កើតហេតុកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិ ព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដីកាលេខ ០៦៩ .បគ ចខ ចុះថ្ងៃទី ១៥ខែ កុម្ភះ ឆ្នាំ២០១៩ របស់លោក ឆែវិវឌ្ឍនះ ចៅក្រមសើបសួរ នៃសាលាដំបូងខេត្តកណ្ដាល។

ដីកាទី២ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កើតហេតុកាលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅចំនុចភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដីការលេខ ០៩0 ចុះថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩ របស់លោក ឆែវិ វឌ្ឍនះ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ។

ដីការទី៣ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កើតហេតុកាលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅចំនុចភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដីការលេខ ១៩១ដ.ក.ប.ចខ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ របស់លោក សាយ សម្ជស្សសេរី ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល។

ជនត្រូវចោទទី២ ឈ្មោះ ឡុង ផានិត ភេទប្រុស អាយុ២៩ឆ្នាំ​ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ ទួលស្ពឺ ឃុំ តាលន់ ស្រុកស្អាង ខេត្តកណ្ដាល ពីបទ ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន កើតហេតុកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ដីកាលេខ ៦០៤ ចុះថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០១៧ របស់លោក គឹម ម៉េង ចៅក្រមសើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ។

ជនសង្ស័យនិងជនជាប់ចោទ៥នាក់ខាងលើ រួមទាំងវត្ដុតាងពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញស្រុកស្អាង កសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង