ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកកើត ឆែ បើកវគ្គតម្រង់ទិស ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ សម្រាប់ក្រុមគោលដៅក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតថ្មីឆ្នាំ២០២២

92

ភ្នំពេញ៖យោងតាមហ្វេសប៊កផ្លូវការរបស់លោកនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ដោយមានការអនុញ្ញាតពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានចូលរួមជាអធិបតីក្នុង “វគ្គតម្រង់ទិសស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ សម្រាប់ក្រុមគោលដៅក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតថ្មីឆ្នាំ២០២២” ជាមួយក្រុមគ្រូបង្គោលរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ។

តាមរយៈវគ្គតម្រង់ទិសនេះ ទន្ទឹមនឹងការបណ្តុះបណ្តាលនូវចំណេះដឹងផ្នែកច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជូនដល់សមាជិកក្រុមប្រឹក្សាសង្កាត់ដែលជាប់ឆ្នោតថ្មី លោកកើត ឆែ បានស្នេីឱ្យសិក្ខាកាមទាំងអស់ថាក្រៅពី « អរគុណសន្តិភាព » ត្រូវ « ការពារសន្តិភាព » ដែលមានតម្លៃមហាសាល ដើម្បីធានានូវដំណើរការប្រជាធិបតេយ្យមូលដ្ឋានយូរអង្វែងជារៀងរហូត ព្រោះថាបេីប្រទេសមានសង្រ្គាមនោះគឺមិនអាចរៀបចំការបោះឆ្នោតបានឡេីយ។
លោកអភិបាលរងបានបញ្ជាក់ថា៖យ៉ាងណាមិញ ដំណេីរការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលត្រូវបានរៀបចំយ៉ាងទៀងទាត់ ចាប់តាំងពីឆ្នាំ២០០២ អាចធ្វេីទៅបានក្រោយពេលប្រទេសជាតិយេីង មានសន្តិភាពពេញលេញ ក្រោមការអនុវត្តគោលនយោបាយ «ឈ្នះ ឈ្នះ» របស់មគ្គទេសក៍ឯកគឺសម្តេចតេជោ ហ៊ុន សែន៕

អត្ថបទដែលជាប់ទាក់ទង