ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោកថា ៖យុទ្ធនាការដាក់ធុងសំរាម ក្នុងខណ្ឌបានជួយលើកម្ពស់ សោភ័ណ្ឌភាព រក្សាអនាម័យបរិស្ថាន កាត់បន្ថយការកកស្ទះទឹកលូ

59

 

ភ្នំពេញ៖នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌទួលគោក ដឹកនាំលោក ជា ពិសី អភិបាលខណ្ឌទួលគោក បានទទួលអំណោយ ជាធុងសំរាម ពី ក្រុមហ៊ុន 800 super ដើម្បីដាក់តាមទីសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ ជាពិសេស ការដាក់ធុងសំរាមនេះ ជាការចូលរួមថែទាំអនាម័យបរិស្ថាន និងលើកកម្ពស់សោភ័ណ្ឌភាពក្នុងទីក្រុង។

នៅថ្ងៃថ្ងៃទី១៧ ខែសីហា ដដែលនោះលោក ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំ លោកអភិបាលរងខណ្ឌ លោកនាយករដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធានការិយាល័យ មន្ត្រីខណ្ឌ លោកចៅសង្កាត់ និង តំណាងក្រុមហ៊ុន 800 super អញ្ជើញចុះដាក់ធុងសំរាម ក្នុងដំណាក់កាលទី១ នៅតាមបណ្តោយផ្លូវលេខ២៤៥ ផ្លូវ២៣០ និង មហាវិថី ព្រះមុនីរ៉េត ជាពិសេស នៅតាមទីប្រជុំជនតំបន់ផ្សារ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក ជា ពិសី អភិបាលខណ្ឌទួលគោកបានលើកឡើងថាក្នុងយុទ្ធនាការដាក់ធុងសំរាមខាងលើនេះ បានជួយលើកម្ពស់ សោភ័ណ្ឌភាព សណ្ដាប់ធ្នាប់របៀបរៀបរយ រក្សាអនាម័យបរិស្ថាន និងអាចកាត់បន្ថយការកកស្ទះទឹកលូ ដោយសារការទុកដាក់សំរាមមិនទាន់បានត្រឹមត្រូវ៕

អត្ថបទដែលជាប់ទាក់ទង