ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រលឹងចុងសក់ រថយន្តកុងតឺនេ័រ បុកពីក្រោយរថយន្ត MAZDA បណ្តាលឲ្យទូរកុងតឺន័រ របូតធ្លាក់ពីលើរថយន្ដ

104

 

កំពង់ស្ពឺ ៖ នាវេលាម៉ោង ០៧និង០៥នាទីព្រឹក ថៃ្ងទី ៣០ខែសីហាឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៩៩-១០០ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រថយន្ត០១គ្រឿង ម៉ាក ពណ៌ស ពាក់ផ្លាកលេខពោធិ៍សាត់ 3A- 0748 សណ្ដោងស៊ឺមីរ៉ឺម៉កពាក់ផ្លាកលេខភ្នំពេញ 4A – 0586 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេចខ្លួន) បើកបរពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ត០១ គ្រឿង ម៉ាក MAZDA ពណ៌ស ពាក់ផ្លាកលេខភ្នំពេ ញ 2AZ-4466 បើកបរដោយឈ្មោះ យួត ហេងប៊ុនណា ភេទប្រុស អាយុ២៥ រស់នៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ក្នុងទិសដៅស្របទិសគ្នា ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ បណ្តាលឲ្យទូរកុងតឺន័របានរបូតធ្លាក់ពីលើរថយន្ដក្រឡាប់ចុះមក ដីនិងរថយន្ដក្រឡាប់ រីឯ រថយន្ដ MAZDA ខូចខាតយ៉ាងដំណំ ផ្នែកខាងក្រោយ ។

សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកភ្នំស្រួច ដឹកនាំដោយវរសេនីយ៍ទោ ពៅ នឿន អធិការនគរបាលស្រុកភ្នំស្រួច បានចុះសម្របសម្រួលចរាចរណ៍ និងជួយអន្ដរាគមន៍ កំពុងរៀបចំស្ទូចចេញកន្លែងកើតហេតុ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីរង់ចាំការដោះស្រាយ ៕

អត្ថបទដែលជាប់ទាក់ទង