ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើងខ្លាំងខាងទាត់ធាក់ ត្រូវជាប់អន្ទាក់សមត្ថកិច្ចស្រុកគិរីវង់

62

 

តាកែវ ៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាងផាន់ ណារ៉ាស្នងការនគរបាលខេត្តតាកែវ និងមានសម្របសម្រួលនិតិវិធីច្បាប់ពី ឯកឧត្តមឯក ឆែងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២០:១០នាទី អធិការ នៃអធិការនគរបាលស្រុកគិរីវង់ បានទទួលពាក្យបណ្តឹងតាមទូរស័ព្ទពីប្រជាពលរដ្ឋឈ្មោះ សោម សុខា ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ខ្លួនកំពុងតែដេកលើម៉ូតូរងចាំដឹកម៉ូយនៅមុខផ្សារទន្លាប់ (ផ្សារចាស់) ស្ថិតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ស្រាប់តែមានជនសង្ស័យម្នាក់ បានមកធ្វើសកម្មភាពធាក់មកលើខ្លួនទំលាក់ពីលើម៉ូតូ បណ្តាលអោយធ្លាក់បានរងរបួស ស្រាល (រលាត់កែងដៃខាងស្តាំ )បន្ទាប់មកជនសង្ស័យ បានជិះម៉ូតូជនរងគ្រោះគេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ២ ទៅត្បូង ភ្លាមនោះជនរងគ្រោះបានដេញតាមជនសង្ស័យទាន់នៅចំណុចផ្សារដើមទំព័រ ស្ថិតនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ រួចជនរងគ្រោះបានខលមកសមត្ថកិច្ចអោយអន្តរាគមន៏ភ្លាមជនសង្ស័យឈ្មោះ យិន ភក្តី (ហៅ ញ៉ីវ) ភេទប្រុស អាយុ២៤ឆ្នាំ (មុខរបរមិនពិតប្រាកដ) មានទីលំនៅភូមិរលៀក ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ។ នៅមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពធាកទំលាក់ជនរងគ្រោៈយកម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី០១៥ ពាក់ស្លាកលេខ តាកែវ 1K-1569 ។

សូមបញ្ជាក់ថា៖ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារពីរលើករួចហើយនៅតែមិនកែខ្លួន ។
បច្ចុប្បន្នសមត្ថកិច្ចយើងធ្វើកាឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង