ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរគាស់ផ្ទះប្រជាពលរដ្ឋ លួចម៉ូតូអស់ ៦គ្រឿង

96

 

ភ្នំពេញ៖ ម៉ូតូចំនួន ៦គ្រឿង ត្រូវបានចោរកាត់សោរចូលលួចយកចេញពីកន្លែងផ្ញើទៅបាត់អស់ ដោយអ្នកទទួលបញ្ញើមិនបានដឹង រហូតដល់ព្រឹកឡើងម្ចាស់ម៉ូតូភ្ញាក់ពីដេកនាំគ្នាទៅយកម៉ូតូដើម្បីជិះទៅធ្វើការ ទើបដឹងថាបាត់។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោងជិត៧ព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាយប់ថ្ងៃទី៧ ខែកញ្ញា ម៉ូតូទាំង៦គ្រឿងនោះ ត្រូបានម្ចាស់ទុកម៉ូតូនៅកន្លែងផ្ញើរដោយមានអ្នកមើល និងមានកិបសំបុត្រផ្ញើរត្រឹមត្រូវ។ បន្ទាប់មកម្ចាស់ម៉ូតូទាំងនោះក៏បានចូលទៅដេក ហើយក៏លង់លក់រហូតដល់ភ្លឺ បន្ទាប់ពីក្រោកពីដំណេករៀបចំខ្លួនរួចរាល់ បាននាំគ្នាទៅយកម៉ូតូដើម្បីជិះទៅធ្វើការស្រាប់តែបាត់ម៉ូតូអស់ ដោយអ្នកទទួលផ្ញើរអត់បានដឹងថាចោរចូលលួច។ បន្ទាប់មកក៏បាននាគ្នាទៅប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ដើម្បីស្រាវជ្រាវរកចាប់ក្រុមចោរ៕

តាមប្រភពមួយបានបង្ហើបអោយដឹងថាទីតាំងខាងលើនេះ ជាកន្លែងទទួលបញ្ញើម៉ូតូ២៤ម៉ោងនឹងមានសន្តិសុខយាមត្រឹមត្រូវព្រមទាំងមានកិបសំបុត្រគ្រប់ម៉ូតូផងដែរ លុះមកដល់ព្រឹកកើតហេតុខណ:ពេលម្ចាស់ម្នាក់មកយកម៉ូតូក៏ស្រាប់តែបាត់ម៉ូតូទើបបង្កការភ្ញាក់ផ្អើលធ្វើការពិនិត្យមើលទើបដឹងថាបាត់ចំនួន០៦គ្រឿងសុទ្ធតែម៉ាកហុងដាឌ្រីមទាំងអស់។

មហាជនមានការងឿងឆ្ងល់និងដាក់ការសង្ស័យថា ក្រុមជនសង្ស័យដែលចូលលួចម៉ូតូ មានពាក់ព័ន្ធជាមួយនឹងម្ចាស់ទីតាំង បើម៉ូតូកិបសំបុត្រមានសន្តិសុខយាមទៀត ព្រមទាំងចាក់សោររបងខាងក្រៅជាប់ បែរជាក្រុមជនសង្ស័យ ធ្វើសកម្មភាពយកម៉ូតូអស់ ០៦ គ្រឿងគ្មានអ្នកណាដឹងយកបានស្រួលដូចនេះទៅវិញ។

ជុំវិញករណីនេះ ម្ចាស់ទីតាំងចាក់សោរខាងក្រៅ មិនអនុញ្ញាតអោយអ្នកផ្សេងចេញចូលនោះទេ ទុកវេលាវាយតម្លៃនិងចរចាជាមួយម្ចាស់ម៉ូតូនៅខាងក្នុង៕

អត្ថបទដែលជាប់ទាក់ទង