ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកហ៊ាង ថារ៉េត នាំយកអំណោយមនុស្សធម៌ចែកជូនក្រុមគ្រួសារក្រីក្រ និងចាស់ជរា ចំនួន១៥គ្រួសារ នៅក្នុងបឹងត្របែក ខណ្ឌចំការមន

91

 

ភ្នំពេញ ៖ លោក ហ៊ាង ថារ៉េត និងលោកស្រី សេង សុវណ្ណច័ន្ទដារី ព្រមទាំងបុត្រ បាននាំយកអំណោយមនុស្សធម៌ ចែកជូនក្រុមគ្រួសារក្រីក្រ និងចាស់ជរា ចំនួន ១៥ គ្រួសារ នៅក្នុងបឹងត្របែក ខណ្ឌចំការមន ។

លោក ហ៊ាង ថារ៉េត បានមានប្រសាសន៍ថា អំណោយទាំងអស់នេះ គឺជាទឹកចិត្តបន្តិចបន្តួចរបស់ក្រុមគ្រួសារគាត់សំរាប់ បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា ពិការភាព ថ្វីដ្បិតតែអំណោយពេលនេះ បានឆ្លើយតបនឹងតម្រូវការរយៈពេលខ្លីពិតមែន ប៉ុន្តែវាជាការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់បងប្អូនបានខ្លះ ព្រមទាំងកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិតទៀតផងដែរ។

អំណោយមនុស្សធម៌ដែលលោកហ៊ាង ថារ៉េត និងលោកស្រីសេង សុវណ្ណច័ន្ទធារី ព្រមទាំងបុត្រ ដោយក្នុងនោះមួយគ្រួសារទទួលបាន៖ អង្ករចំនួន ០១បាវ ស្មើនឹង ១០គីឡូក្រាម, ទឹកត្រីទឹកស៊ីអុីវ០១យួរ ទឹកផ្លែឈើមួយកេស សារុង១ និងថវិកាចំនួន ២០,០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង