ក្រុមការងារថ្នាក់ជាតិ ចុះជួយមូដ្ឋានខណ្ឌកំបូល ចូលរួម ពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្ដ ភ្នៀតសិម្ពលី
ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ១៥កេីត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌកំបូល បានរៀបចំពិធីសូត្រមន្ត កាន់បិណ្ឌវេនទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ នៅវត្តភ្នៀតសិម្ពលី ស្ថិតក្នុងសង្កាត់ស្នោ រ ខណ្ឌកំបូល ក្រោមការ រៀបចំដោយ លោកស្រីកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌកំបូល និងលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងសហការី។ អញ្ជេីញចូលរួមក្នុងពិធីនេះផងដែររួមមាន លោក លោកស្រី ក្រុមការ ងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌកំបូល ក្រុមប្រឹក្សាខណ្ឌកំបូល ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃខណ្ឌកំបូល ក្រុមប្រឹក្សាសង្កាត់ទាំង៧ និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រេីនរូបផ្សេងទៀត ។
រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជា កាលបរិច្ឆេទ ដែលសន្មតទុកថាជា ថ្ងៃ បុណ្យភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជន ប្រុស ស្រី ក្មេង ចាស់នៅទូទាំង ប្រទេស កម្ពុជានាំគ្នា ទៅធ្វើបុណ្យនៅវត្តដោយ មានទឹកមុខ រីករាយ ស្រស់ស្រាយពោរ ពេញទៅដោយ ជំនឿ ជឿជាក់ ចំពោះព្រះពុទ្ធ សាសនា ជឿបុណ្យជឿបាបជឿកម្មផល ។ ទាំងអស់គ្នាសសុទ្ធតែមានសម្លៀក បំពាក់ល្អៗ ថ្មីៗ យ៉ាងប្រណីត។ សម្រាប់ពិធីបុណ្យនេះនៅគ្រប់វត្តទូទាំង ប្រទេសមាន ឧបាសក ឧបាសិកា មហា ជន មូលមីរគ្រឹកគគ្រេងធ្វើឱ្យបរិយាកាសនៅក្នុងវត្តមានភាពឱឡារិកអធិកអធម ក្រៃលែង ៕ សំរិត