ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ស្រុក​អង្គរ​ជ័យ ​ឃាត់ខ្លួន​បុរស​ម្នាក់​ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​

146

​ខេត្តកំពត​ ៖​ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​លោក​ឧត្តមសេនីយ៍​ស្នង​ទោ​ ម៉ៅ​ ច័ន្ទ​មធុ​រិ​ទ្ធ​ ស្នងការ​នគរបាល​ខេត្តកំពត​ នៅ​ថ្ងៃអាទិត្យ​ ១១​រោច​ ខែភទ្របទ​ ឆ្នាំខាល​ ចត្វា​ស័ក​ ព​.​ស​.២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២២​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរ​ជ័យ​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​​ ស្ថិត​នៅ​ខាងកើត​វត្ត​អង្គ​ចេក​ ភូមិ​តា​កុក​ ឃុំ​តានី​ ស្រុក​អង្គ​ជ័យ​ ពាក់ព័ន្ធ​ករណី​ឃាតកម្ម ។​

​ជនសង្ស័យ​មានឈ្មោះ​ ស៊ន​ វ៉ា​ន់​ឌឿ​ន​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ខេត្ត​កំ​ព​ ។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ ឈៀក​ សុខា​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ បាន​ស្លាប់​នៅ​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ១៦​និង​៤០​នាទី​ នៅ​ភូមិ​ពោធិ៍​ ឃុំ​ភ្នំ​កុង​  ស្រុក​អង្គរ​ជ័យ​ ខេត្តកំពត​។​

​បច្ចុប្បន្ន​ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​ និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង