ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីយោធាបានសម្លាប់សង្សារខ្លួនឯងកាលពីឆ្នាំ២០២០ សមត្ថកិច្ចឃាត់ខ្លួនបានហើយ ជនដៃដល់បានលាក់ខ្លួនធ្វើជាកម្មករខុសច្បាប់ នៅ ប្រទេសថៃ

136

 

ភ្នំពេញ ៖ ករណីឃាតកម្មដែលល្បីកក្រើកនៅខណ្ឌកំបូល កាលពីឆ្នាំ២០២០នោះ ដែលបុរសជាមន្ត្រីយោធាបានសម្លាប់សង្សារខ្លួនឯង ឥឡូវនេះសមត្ថកិច្ចឃាត់ខ្លួនបានហើយដោយ ជនដៃដល់បានសម្ងំលាក់ខ្លួនធ្វើជាកម្មករខុសច្បាប់ នៅខេត្តចន្ទបូរី ប្រទេសថៃ។

ពេលនេះ ខាងកម្ពុជា បានសហការផ្តល់ព័ត៌មាន ទៅកាន់សមត្ថកិច្ចថៃ ។ បច្ចុប្បន្នសមត្ថកិច្ចថៃ បានឃាត់ខ្លួនជនដៃដល់បានហើយ និងកំពុងតែអនុវត្តតាមច្បាប់អន្តោប្រវេសន៍ មុននឹងប្រគល់មកកម្ពុជា ដើម្បីចាត់ការតាមផ្លូវច្បាប់បន្ត។

គួររំលឹកផងដែរថា ក្រោយហេតុការណ៍ ឃាតករបានបាញ់សម្លាប់គូសង្សាររបស់ខ្លួន២គ្រាប់ រួចគេចខ្លួនបាត់នោះ ស្រាប់តែនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ មានម្ចាស់គណនី ហ្វេសប៊ុកមួយឈ្មោះ Phea Rath ដែលអះអាងថាត្រូវជាមិត្ដភក្ដិជនដៃដល់ បានបង្ហោះសារមួយឃ្លាថា៖ ដេតអើយ! ក្រែងអែងប្រាប់គ្នាថា ឯងភ្ជាប់ពាក្យឆ្នាំមុន គ្នាមិនបានទៅចូលរួម គ្នាថាចាំការឯងចាំគ្នាទៅ តែពេលនេះហេតុអ្វី បានជាឯងដាច់ចិត្តបាញ់សម្លាប់គូដណ្ដឹងដែលជិតនឹងក្លាយជាគ្រួសារតែមួយហើយ? សូមចូលរួមរំលែក ទុក្ខដល់គ្រួសារសពផង (ប្អូនស្រី ជុន ឌីណា)។ជាមួយគ្នានេះ សមត្ថកិច្ចក៍បានឲ្យដឹងថា ជនសង្ស័យឈ្មោះ យឺន វណ្ណដេត អាយុប្រហែល៣០ឆ្នាំ មុខរបរជានាយទាហាន នៅអង្គភាព ង៧០ មានឋានន្តរសក្តិវរសេនីយត្រី។

គួររំលឹកថា នៅវេលាម៉ោង៩យប់ថ្ងៃទី១៦ ខែមករា គេឮសូរផ្ទុះអាវុធ២គ្រាប់ចេញពីក្នុងផ្ទះល្វែងមួយលេខH-03 ផ្លូវលំBT ក្នុងបុរីរំចេកអូដឹម សង្កាត់កន្ទោក ខណ្ឌកំបូល តែអ្នកជិតខាងមិនសូវមានអ្នកចាប់អារម្មណ៍ នោះទេ លុះដល់វេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែមករា គេបានឃើញជនសង្ស័យបីជនរងគ្រោះចេញមកខាងក្រៅបន្ទប់ ហើយបានហៅកង់បីឥណ្ឌាដឹកនារីរងគ្រោះទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីសង្គ្រោះបន្ទាន់ តែដោយសភាពរបួសធ្ងន់ពេក នារីរងគ្រោះត្រូវស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ ទើបដឹងថា ជនរងគ្រោះ ត្រូវជនសង្ស័យជាសង្សារបាញ់២គ្រាប់នោះ ឈ្មោះស៊ុន ឌីណា អាយុ២៦ឆ្នាំ ជានិសិ្សតពេទ្យ បញ្ចប់សញ្ញាបត្របរិញ្ញា ផ្នែកឡាបូ និងប្រកបរបរលក់ឡេតាមអនទ្បាញ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតខេត្តកំពង់ស្ពឺ។ រីឯជនសង្ស័យ សមត្ថកិច្ចកំពុងតាមចាប់ខ្លួន យកមកផ្តន្ទាទោសចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង