ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ប្រាជ្ញ សីហា៖ បន្ដដឹកនាំកំលាំង ចុះបង្ក្រាបល្បែងសុីសងគ្រប់ទំរង់ ក្នុងសង្កាត់ចំនួន​ ៥ នៃខណ្ឌឫស្សីកែវ

49

 

ភ្នំពេញ៖នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រោយពីទទួលបទបញ្ជារបស់លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវនិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ផ្តល់ជូនគណៈបញ្ជាការឯកភាពសង្កាត់ទួលសង្កែទី១ សង្កាត់ច្រាំងចំរេះទី២ សង្កាត់គីឡូម៉ែត្រលេខ៦ ចុះរដ្ឋបាលត្រួតពិនិត្យទីតាំងលេងល្បែងស៊ីសងនិងដកហូតសម្ភារៈបើកល្បែងសុីសង ដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ និងមានការចូលរួមរួមមាន ចៅសង្កាត់ទួលសង្កែទី១ ចៅសង្កាត់ច្រាំងចំរេះទី២ និងចៅសង្កាត់គីឡូម៉ែត្រលេេខ៦
រួមនឹងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងសង្កាត់ បានចុះរដ្ឋបាលត្រួតពិនិត្យទីតាំងល្បែងស៊ីសងខុសច្បាប់ ក្នុងភូមិ។
ជាលទ្ធផលការចុះត្រួតពិនិត្យទីតាំងល្បែងឆ្នោតឡូតូ និងបានចុះដកហូតសម្ភារៈជាក់ស្តែង និងធ្វើកំណត់ហេតុជាមួយម្ចាស់ផ្ទះជួលមិនអនុញ្ញាតិឲ្យបើកល្បែងឆ្នោតឡូតូបន្តទៀតឡើយ ចំនួន ០២ទីតាំង ដូចខាងក្រោម:
១- ស្ថិតនៅផ្ទះលេខ៩០៧ ផ្លូវលេខ៦២R ក្រុមទី៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ និងបានដកហូតជាក់ស្តែងសម្ភារៈរួមមាន កុំព្យូទ័រចំនួន ០១ ទូរទស្សន៍ចំនួន ០១ ម៉ូនីទ័រចំនួន តុចំនួន ០១ (អ្នកបើកឆ្នោតឡូតូមិននៅទេ) នៅតែម្ចាស់ផ្ទះជួល ។

២- ស្ថិតនៅផ្ទះជួលដីឡូត៍លេខ២០០ អតីតផ្លូវរថភ្លើង ក្រុមទី២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ និងបានដកហូតជាក់ស្តែងសម្ភារៈរួមមាន ម៉ូនីទ័រ ០១ ទូរទស្សន៍ចំនួន ០១ ដុំ Wi-Fiចំនួន ០១ Laptopចំនួន ០១ តុចំនួន ០១ ( ទាំងបើកឆ្នោតឡូតូ និងម្ចាស់ដីឡូត៍មិននៅទេ) ។
៣-នៅចំណុចផ្ទះលេខ៤៦៧ជ ផ្លូវខាងសារិន ក្រុមទី០៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ
គណៈបញ្ជាការឯកភាពសង្កាត់ឫស្សីកែវ សហការ ជាមួយ សាលាខណ្ឌ បានធ្វើការបង្រ្កាបល្បែងស៊ីសងខុសច្បាប់សរុបបានចំនួន ០១ទីតាំង ដែលក្នុងនោះដកសំភារៈ
១- ទូរទស្សន៍ ០១គ្រឿង
២- កុំព្យូទ័រ ០១គ្រឿង
៣- តុ ០១

បានបន្តចុះសួរនាំជាមួយតំណាងរដ្ឋបាលខុនដូរស្កាយទ្រី សូមឲ្យចូលរួមសហការជាមួយអាជ្ញាធរខណ្ឌនិងសង្កាត់ដើម្បីទប់ស្កាត់មិនឲ្យមានបើកល្បែងស៊ីសងខុសច្បាប់គ្រប់រូបឡើយ ហើយប្រសិនបើមានករណីល្បែងស៊ីសងខុសច្បាប់ ត្រូវរាយការណ៍ជូនមកអាជ្ញាធរខណ្ឌនិងសង្កាត់ (បានធ្វើកំណត់ហេតុជាមួយតំណាងរដ្ឋបាលខុនដូរស្លាយទ្រី) ស្ថិតនៅការិយាល័យស្កាយទ្រី ផ្លូវលេខ១០៥ ក្រុមទី៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ។
• កម្លាំងប្រតិបត្តិការចុះរដ្ឋបាលត្រួតពិនិត្យ និងដកហូតសម្ភារៈបើកល្បែងឆ្នោតឡូតូ៨៨៨៨ និងល្បែងស៊ីសងខុសច្បាប់៕

អត្ថបទដែលជាប់ទាក់ទង