ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡាននិងម៉ូតូព្រលះគ្នាស្លាប់ម្នាក់ នៅបន្ទាយដែកកៀនស្វាយ

53

កណ្ដាល៖ក្រុមសមត្ថកិច្ចប៉ូលិសស្រកកៀនស្វាយបានអោយដឹងនៅរសៀលថ្ងៃទី១៩ខែកញ្ញានេះថាដោយស្តីពី: ករណី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងម៉ូតូនិងរថយន្តបណ្ដាលអោយស្លាប់ម្នាក់និង ខូចខាតម៉ូតូធ្ងន់០១គ្រឿង និងរថយន្តខូចធ្ងន់។
គ្រោះថ្នាក់នេះបានកើតឡើងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២វេលាម៉ោង០១ និង ០៥នាទី
នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបន្តទៀតថានៅថ្ងៃ.ខែ.ឆ្នាំ និងវេលាម៉ោងកើត ហេតុខាងលើ មានរថយន្ត ០១គ្រឿង
ម៉ាកHYUNDAI STAREX AMBULANCE ប្រភេទដឹកអ្នកដំណើរពណ៌ស ពាកផ្លាកលេខ ស្វាយរៀង 2A- 8399អ្នករួមដំណើរគ្នា០២នាក់អ្នកបើកបរដោយជនមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ។ពេលបើកមកដល់កន្លែងកើត ហេតុខាងលើ បានបុកជាមួយ ម៉ូតូ០១គ្រឿងម៉ាកHONDA DREAM C125 សេរី២០២២ ពណ៌ខ្មៅពាកផ្លាកលេខ កណ្តាល1AO- 0272 បើកបរដោយឈ្មោះ គង់ ធារ៉ា ភេទប្រុស អាយុ៤៥ ឆ្នាំមានទីលំនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាលដែលបើក
មានទិសដៅផ្ទុយគ្នា។
បណ្តាលអោយស្លាប់និងម៉ូតូខូចខាតធ្ងន់ ០១គ្រឿង
សពត្រូវបានកម្លាំងជំនាញចរាចរស្រុកកៀនស្វាយប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យ។
ចំណែករថយន្ត១គ្រឿងនិងម៉ូតូ១គ្រឿងត្រូវបានកម្លាំងជំនាញចរាចរណ៍ស្រុកកៀនស្វាយវាសវែងយកទៅរក្សាទុកដើម្បីបន្តតាមនិតិវិធី។
សន្និដ្ឋានបឋម
អ្នកបើកបររថយន្ត បើកបរ ធ្វេសប្រហែសបើករំលោភចូលចំណែកផ្លូវ នៃយានយន្តដែលបើកមកពីទិសដៅផ្ទុយ មិនមើលផ្លូវខាងមុខមានឧបសគ្គខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង