ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អេស្កាវ៉ាទ័របើយថយក្រោយ កិនចំម៉ូតូស្លាប់២នាក់ នៅភូមិព្រែកដួង

114

កណ្ដាល៖ក្រុមសមត្ថកិច្ចបានអោយដឹងនៅរសៀថ្ងៃទី១៩ខែកញ្ញានេះថា ដោយស្តីពីករណី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងអេស្កាវ៉ាទ័រ និងម៉ូតបណ្ដាលអោយស្លាប់ ០២ នាក់ គឺប្រុស ម្នាក់និងស្រី ម្នាក់នៅកន្លែងកើហេតុ ខូចខាតម៉ូតធ្ងន់ ០១ គ្រឿង ។
សមត្ថកិច្ចអោយដឹងថានៅថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០២២ ម៉ោង ០៨ និង ១៥ នាទី មាន ករណីគ្រោះថ្នាក់ ចរាចរណ៍ មួយកើតឡើងនៅលើផ្លូវលំទំនប់ជាស៊ីម នៅចំនុចភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបន្តទៀតថានៅថ្ងៃ.ខែ.ឆ្នាំ និងពេលវេលាម៉ោងកើតហេតុខាងលើ នោះមានអេស្កាវ៉ាទ័រ ០១ គ្រឿង ម៉ាក KOBEICO ពណ៍ខៀវខ្ចី បើកបរដោយឈ្មោះ អុង សំអឿន (ម៉ៅ) ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកបរមានទិសដៅពីជើងទៅត្បូង (ជួសជុលកិនបង្ហាប់ផ្លូវ នេះ)។ ពេលបើកមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក់ HONDA Dream c ១២៥ ស៊េរី ឆ្នាំ ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១ Q ២៥៨៧ បើកបរដោយ ឈ្មោះ កែវ ចិន្ដា ភេទប្រុស អាយុ ៣៦ឆ្នាំ (ស្លាប់) មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយក្នុងនោះមានអ្នករួមដំណើរចំនួន០៣នាក់ជិះពីក្រោយ ទី១ ឈ្មោះ ស៊ីម សុខកល្យា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ ចិត្ត រក្សា ភេទប្រុស អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ ទី៣ ឈ្មោះ ចិត្ត រីយ៉ា ភេទស្រី អាយុ ១១ឆ្នាំ (ស្លាប់) អ្នកទាំងបីស្នាក់នៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកៀនស្វាយ ខេត្តកណ្ដាល ដែលមានទិសដៅពីជើងទៅត្បូងមកឈប់ចំពីក្រោយអេស្កាវ៉ាទ័រ ។ លុះអេស្កាវ៉ាទ័ររយ៉ែថយក្រោយបានកិនម៉ូតូដែលឈប់នោះ បណ្តាលអោយអ្នកបើកម៉ូតូឈ្មោះ កែវ ចិន្ដា ភេទប្រុស អាយុ ៣៦ឆ្នាំ និង ឈ្មោះ ចិត្ត រីយ៉ា ភេទ ស្រី អាយុ ១១ ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុហើយបានប្រគល់អោយគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ម៉ូតូខូចធ្ងន់ និងអេស្កាវ៉ាទ័របានយកមករក្សាទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។

ការសន្និដ្ឋានបឋមអ្នកបើកបរអេស្កាវ័ទ័រ ឈ្មោះ អុង សំអឿន (ម៉ៅ) ភេទប្រុស បើករយ៉ែថយក្រោយមិនបានមើលគ្រប់ជ្រុងជ្រោយក្នុងស្ថានភាពគ្រោះថ្នាក់ រីឯអ្នកបើកបរម៉ូតូ ឈ្មោះ កែវ ចិន្តា ភេទប្រុស បើកបរម៉ូតូមិនប្រុងប្រយ័ត្នមិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ៕

អត្ថបទដែលជាប់ទាក់ទង