អភិបាលខណ្ឌចំការមន កៀង ល័ក្ស បញ្ចេញកម្លាំងចុះកាយ សំរាមតាមមាត់អណ្ដូងលូពេលភ្លៀងធ្លាក់
ភ្នំពេញ៖នៅរសៀលថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២២នេះលោកកៀង ល័ក្ស អភិបាលខណ្ឌចំការមន នៃរាជធានីភ្នំពេញបានដាក់បទបញ្ជាជាបន្ទាន់ទៅដល់បណ្ដាសង្កាត់ទាំង៥ និង កម្លាំងប្រជាការពារខណ្ឌចំការមនអោយ ចុះពិនិត្យមើលនៅតាមដងផ្លូវនានានិងដងវិថីក្នុងមូលដ្ឋានខណ្ឌចំការមនដើម្បីកាយសំរាមនៅតាមបណ្ដាមាត់លូនិងអណ្ដូងលូដើម្បីសម្រួលដល់ចរន្តទឹកហូរបានលឿនបញ្ចៀសរាល់ទឹកហូរលិចដក់មកលើផ្លូវនិងមហាវិថីនៅក្នុងមូលដ្ឋានខណ្ឌចំការមននៃរាជធានីភ្នំពេញ។
ខណៈពេលមេឃកំពុងភ្លៀងធ្លាក់មកយ៉ាងជោគជាំនោះគេសង្កេតឃើញវត្តមានលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និង សហការីដោយបានចុះពិនិត្យនៅស្ថានីយបូមទឹកបឹងត្របែក និង ដាក់បញ្ជាមកដល់លោកចៅសង្កាត់ទាំង៥ និង កម្លាំងប្រជាការពារខណ្ឌ ត្រូវចុះពិនិត្យមើលនៅតាមដងផ្លូវនានានិងដងមហាវិថីដើម្បីដើររើសឬកាយសំរាមនៅតាមមាត់អណ្ដូងលូដោយសម្រួលដល់ចរន្តទឹកហូរធ្លាក់ចូលប្រព័ន្ធលូបានលឿនដោយគ្មានទឹកដក់នៅលើដងផ្លូវនិងមហាវិថីពោលគឺក្រោយភ្លៀងធ្លាក់ទឹកហូរធ្លាក់លូគ្មានទឹកដក់នៅលើផ្លូវថ្នល់និងមហាវិថីហើយបងប្អូនប្រជាជនគាត់ងាយស្រួលធ្វើដំណើរតាមមធ្យោបាយនានាពេលឆ្លងកាត់ភូមិសាស្រ្តខណ្ឌចំការមននៃរាជធានីភ្នំពេញ៕