ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងចុះបង្ក្រាប ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ និងឆែកឆេរត្រួតពិនិត្យទីតាំងទទួលបញ្ចាំ

63

 

ភ្នំពេញ៖នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជា និងប្រគល់ភារកិច្ចជូន លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងចូលរួមសហការពីកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដែលដឹកនាំបញ្ជាផ្ទាល់ដោយ លោកជា ពិសី អភិបាលខណ្ឌទួលគោក រួមទាំងមានកិច្ចសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ង៉ែត សារ៉េត ជាក្រឡាបញ្ជីអមផង ព្រមទាំងកម្លាំងប្រតិបត្តិការចម្រុះ សរុប ១១០នាក់ ចុះអនុវត្តការងារនៅសង្កាត់ទាំង១០ ដូចខាងក្រោម៖

១-ឆែកឆេរ និងបង្ក្រាបទីតាំងទទួលបញ្ចាំគ្រប់ប្រភេទ ៖ សរុបចំនួន ៣ទីតាំង (ឃ្លាំង ២ទីតាំង ទទួលបញ្ចាំ ១ទីតាំង) នៅសង្កាត់ទឹកល្អកទី៣ ឃាត់ខ្លួន ១នាក់ ក្នុងនោះដកហូត (ទ្រព្យបញ្ចាំមិនប្រក្រតី) សរុបម៉ូតូចំនួន ១៤០គ្រឿង, បញ្ជូនទៅរក្សាទុកនៅឃ្លាំងក្រុមហ៊ុន OCIC ជ្រោយចង្វារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
២-សង្កាត់ទាំង១០ បានចេញល្បាតទីតាំងល្បែងស៊ីសង សរុបចំនួន ១១៥ទីតាំង ដែលបញ្ឈប់សកម្មភាពជាស្ថាពរ៕

អត្ថបទដែលជាប់ទាក់ទង