ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌព្រែកព្នៅ ធឹម សំអាន បន្តចុះសំណេះសំណាលជាមួយលោកគ្រូ.អ្នកគ្រូនិងក្មួយៗសិស្សានុសិស្សនៅសាលាបឋមសិក្សាគោករកា

44

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២២នេះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញ  បានចុះមកសាកសួរសុខទុក្ខ និង ជួបសំណេះសំណាលគ្នាជាមួយលោកគ្រូ-អ្នកគ្រូ និង ក្មួយៗសិស្សានុសិស្សនៅសាលាបឋមសិក្សាគោករកាប្រមាណ៧៨៤នាក់ដែល ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយបាននាំយក នូវអំណោយជាសម្ភារៈសិក្សានិងថវិកាមកចែកជូនក្មួយៗសិស្សានុសិស្ស និង លោកគ្រូ អ្នកគ្រូប្រកបដោយបរិយ៉ាកាសសប្បាយរីករាយផងដែរ។

ឆ្លៀតក្នុងឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញ បានក្រើនរំលឹកទៅដល់ក្មួយៗជាសិស្សានុសិស្ស អោយខិតខំសិក្សារៀនសូត្រដោយស្ដាប់បង្គាប់លោកគ្រូ .អ្នកគ្រូពន្យល់បង្ហាត់បង្រៀននូវមុខវិជ្ជាឬមេរៀននិមួយៗហើយត្រូវរៀបចំខ្លួន ប្រាណអោយបានល្អប្រសើរក្លាយខ្លួនទៅជាកូនល្អ.សិស្សល្អ.និងសិក្សារៀនសូត្រអោយក្លាយខ្លួនជាសិស្សពូកែប្រចាំថ្នាក់ និងសាលាដែលជាទំពាំងស្នងឫស្សីហើយត្រូវចៀសវាងអោយឆ្ងាយពីគ្រឿងញៀនពោលគឺត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន។
ចំពោះអំណោយដែលត្រូវផ្ដល់ជូនដល់លោកគ្រូ អ្នកគ្រូ .នាយករង.លោកនាយកសាលា និង ក្មួយៗសិស្សានុសិស្សនាពេលនេះដោយសិស្សានុសិស្សម្នាក់ៗទទួលបានថវិកា៥ពាន់រៀលនិងសម្ភារៈសិក្សា។រីឯលោកគ្រូ អ្នកគ្រូ ១២នាក់ក្នុងម្នាក់ៗថវិកា៣មុឺនរៀល និង លោកនាយករងសាលា៥មុឺនរៀលនិងលោកនាយកសាលាថវិកា១០មុឺនរៀលផងដែរដោយទុកជាទ្រនាប់ដៃពេលវិលត្រឡប់ទៅកាន់គេហដ្ឋានវិញរៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង