ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកបណ្ឌិតថោង ខុនកាយសម្ព័ន្ធកំពុង ស្វែងរកឧត្តមភាព

162

ភ្នំពេញ៖លោកបណ្ឌិតថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានកោតសរសើរចំពោះគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាមន្ត្រីបច្ចេកទេសគ្រប់រូបដែលបានខិតខំអភិវឌ្ឍប្រភេទកីឡានេះរហូតជ្រើសរើសបានអត្តពលិកមានសមត្ថភាពល្អៗដើម្បីឆ្ពោះទៅរកឧត្តមភាពនិងមេដាយក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។
លោកថ្លែងបែបនេះនៅក្នុងពិធីបិទការប្រកួតកីឡាកាយសម្ព័ន្ធក្នុងព្រឹត្តិការណ៍កីឡា
ជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ឆ្នាំ២០២២ ដែលបានបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលដំបូលទូកនៃពហុកីឡដ្ឋានជាតិ។
ការប្រកួតកីឡាជាតិលើកទី៣លើប្រភេទកីឡាកាយសម្ព័ន្ធឆ្នាំ២០២២ទទួលបាននូវលទ្ធផលល្អប្រសើរ។ នេះគឺជាការវាស់ស្ទង់សមត្ថភាព បច្ចេកទេស ទេពកោសល្យ ដែលកីឡាករ កីឡាការិនីម្នាក់ៗបានប្រឹងប្រែងហាត់ហ្វឹកហ្វឺនកន្លងមក។ លទ្ធផលរបស់ កីឡាករ កីឡាការិនី ដែលទទួលជ័យលាភីនាពេលនេះពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំការតស៊ូព្យា
យាម គោរពវិន័យបានល្អ យកចិត្តទុកដាក់ស្តាប់ការពន្យល់ ការបង្ហាត់បង្រៀនរបស់គ្រូបង្វឹក។ ពិសេសការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិCAMSOCគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)ក្រសួងអប់រំយុវជននិងកីឡានិងថ្នាក់ដឹកនាំសមាជិកប្រតិបត្តិសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា រួមជាមួយការលះបង់ពេលវេលា និងកិច្ចខិតខំរបស់មន្ត្រីបច្ចេកទេស។
លោកបណ្ឌិត ថោង ខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រតិភូ មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបានចូលរួមប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះដោយគោរពបានតាមការណែនាំរបស់គណៈកម្មាធិការរៀបចំកីឡាជាតិលើកទី៣រួមមានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្រសួងអប់រំយុវជននិងកីឡានិងអនុវត្តតាមបទបញ្ហាបច្ចេកទេសក្រមសីលធម៌កីឡានិងស្មារតីFair Playក្នុងការប្រកួតទើបធ្វើឱ្យការប្រកួត
នេះប្រព្រឹត្តទៅដោយរលូនតាំងពីដើមរហូតចប់។
កន្លងមកនេះកីឡាកាយសម្ព័ន្ធបានទទួលមេដាយពីកីឡាស៊ីហ្គេមលើកទី៣១ឆ្នាំ
២០២២នៅប្រទេសវៀតណាមដោយទទួលបានមេដាយប្រាក់ចំនួន៣គ្រឿងនិងមេដាយសំរឹទ្ធ១គ្រឿង ព្រមទាំងមេដាយ ជើងឯកអាស៊ីលើកទី៧ ក្នុងខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសថៃ ដោយទទួលបានមេយប្រាក់២គ្រឿងនិងសំរឹទ្ធ១គ្រឿងបន្ថែមទៀត។
លោកបណ្ឌិតថោងខុនសំណូមពរឱ្យសហព័ន្ធកាយសម្ព័ន្ធកម្ពុជាខិតខំដកស្រង់បទ
ពិសោធបច្ចេកទេសពីការប្រកួតអន្តរជាតិ និងបង្កើនសមត្ថភាពដល់ចៅក្រម គ្រូបង្វឹកគ្រូជំនួយ ដើម្បីយកចំណេះដឹងនិងបទពិសោធទាំងនេះមកបង្ហាត់បង្រៀនដល់កីឡាករកីឡាការិនីឱ្យ
មានសមត្ថភាពកម្រិតខ្ពស់ដើម្បីឆ្ពោះទៅរកមេដាយមាសជូនជាតិមាតុភូមិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នាខែឧសភាឆ្នាំ២០២៣និងសូមឱ្យសហព័ន្ធខិតខំបំផុសមហាជនឱ្យស្រឡាញ់ចូលចិត្តហាត់ហ្វឹកហ្វឺនកីឡាកាយសម្ព័ន្ធបន្ថែមទៀត នៅគ្រប់រាជធានី-ខេត្ត។
លោកប្រធានសហព័ន្ធក៏បានកោតសរសើរចំពោះប្រតិភូដឹកនាំកីឡាកាយសម្ព័ន្ធនៃក្រសួងខេត្តនិងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានបញ្ជូនប្រតិភូកីឡារបស់ខ្លួនចូលរួមការប្រកួតខាងលើប្រកបដោយមិត្តភាពសាមគ្គីភាពនិងគោរពបានត្រឹមត្រូវតាមបទបញ្ជាបច្ចេកទេសនៃការប្រកួតដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់រួមគ្នាគិតរួមគ្នាធ្វើរួមគ្នាទទួលខុសត្រូវដោយមិនគិតតែពីការយកឈ្នះចាញ់ ពោលគឺ ឈរលើស្មារតី លេងកីឡាដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និងបង្កើនគុណផលបច្ចេកទេស និងFair Play។
ដើម្បីជំរុញកីឡាកម្ពុជាកាន់តែមានការរីកចម្រើនទាំងបរិមាណជាមួយគុណភាពនិង
ទទួលបានលទ្ធផលល្អក្នុងការប្រកួតអន្តរជាតិនានាជាពិសេសការត្រៀមលក្ខណៈឱ្យបាន
ពេញលេញធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ លោកបណ្ឌិតថោង ខុនបានផ្ដល់អនុសាសន៍៥ចំណុចសំខាន់ៗ រួមមាន៖
១៖ បណ្តុះបណ្តាលថ្នាលតាមកម្រិតអាយុ បង្កើនបរិមាណ និងគុណភាពកីឡាករ កីឡាការិនី តាមក្លិប សមាគមកីឡាកាយសម្ព័ន្ធឱ្យបានទូលំទូលាយ។ ២៖ ពង្រឹងសមត្ថភាព ចៅក្រម មន្ត្រីបច្ចេកទេស គ្រូបង្វឹកឱ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព។ ៣៖. ជំរុញឱ្យមានការរៀបចំការប្រកួតឱ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំ នៅតាមបណ្តាក្លិប និងសមាគម។៤៖ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហព័ន្ធក្លិបសមាគមទូទាំងប្រទេសឱ្យបានរឹងមាំនិងស្វែងរកដៃគូអភិវឌ្ឍន៍បន្ថែមទៀត។៥៖ជំរុញឱ្យមានការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិឱ្យបានច្រើន មុនពេលកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចូលមកដល់៕

អត្ថបទដែលជាប់ទាក់ទង