ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រដាល់សកលប្រកួត ផ្ដាច់ព្រ័ត្រថ្ងៃនេះ

104

ភ្នំពេញ៖ព្រឹកថ្ងៃទី៣០វិច្ឆិកានេះការប្រកួតប្រដាល់សកលក្នុងព្រឹត្តិការណ៍កីឡាជាតិ
លើកទី៣ឈានដល់ការប្រកួតផ្ដាច់ព្រ័ត្រហើយ ។
អ្នកឈ្នះនឹងបានទទួលមេដាយមាសចំពោះអ្នកចាញ់បានទទួលមេដាយប្រាក់។មាន
៩ប្រភេទទម្ងន់ដែលត្រូវប្រកួតផ្ដាច់ព្រ័ត្រ។
សម្រាប់ទម្ងន់៤៨គីឡូក្រាមអ្នកប្រដាល់អំ ខេមមកពីខេត្តកណ្ដាលប្រកួតផ្ដាច់ព្រ័ត្រជា
មួយអ្នកប្រដាល់ឈុន សិលាមកពីខេត្តព្រៃវែង ។ទម្ងន់៥១គីឡូក្រាមវណ្ណា សំណាងមកពីខេត្ត
កណ្ដាលប្រកួតផ្ដាច់ព្រ័ត្រជាមួយនៅ សុខទីមកពីក្រសួងមហាផ្ទៃ ។
ទម្ងន់៥៤គីឡូក្រាមសៅ រង្សីក្លិបក្រសួងការពារជាតិប្រកួតផ្ដាច់ព្រ័ត្រជាមួយដុស រតនា
ក្រសួងមហាផ្ទៃ ។ណាត សៀកនិនក្រសួងការពារជាតិប្រកួតផ្ដាច់ព្រ័ត្រក្នុងប្រភេទទម្ងន់៥៧
គីឡូក្រាមជាមួយអ្នកប្រដាល់សេង សាយមកពីខេត្តកែប ។
ទូចដេវីដក្រសួងការពារជាតិប្រកួតផ្ដាច់ព្រ័ត្រក្នុងប្រភេទទម្ងន់៦០គីឡូក្រាមជាមួយអ្នកប្រដាល់ម៉ាងសាម៉េតក្រសួងមហាផ្ទៃ។ទម្ងន់៦៣,៥០គីឡូក្រាមអ្នកប្រដាល់វ៉ែនរដ្ឋាក្លិបប្រដាល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកួតផ្ដាច់ព្រ័ត្រជាមួយអ្នកប្រដាល់តាំតឺតរបស់ក្រសួងការពារ
ជាតិ ។
ទម្ងន់៦៧គីឡូក្រាមផល សុភ័ក្រក្លិបក្រសួងមហាផ្ទៃប្រកួតផ្ដាច់ព្រ័ត្រជាមួយសែម កក្កដាមកពីខេត្តកែប ។ទម្ងន់៧១គីឡូក្រាមហ៊ុន គឹមហៀងមកពីខេត្តកែបប្រកួតផ្ដាច់ព្រ័ត្រជា
មួយគឹម វាសនាក្រសួងការពារជាតិ ។ចំពោះទម្ងន់៧៥គីឡូក្រាម អ្នកប្រដាល់ម៉ៅ វិឆ័យក្លិបក្រ
សួងការពារជាតិប្រកួតផ្ដាច់ព្រ័ត្រជាមួយញ៉ឹក ឈៀងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ៕

អត្ថបទដែលជាប់ទាក់ទង