ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឡុង ឌីម៉ង់៖មកដល់ពេលនេះ យើងអាចគ្រប់គ្រងស្ថានភាព នៅទំនប់ទឹកក្បាលឆាយបានទាំងស្រុង ហើយការផ្គត់ផ្គង់ទឹកស្អាត នឹងបានគ្រប់គ្រាន់ឡើងវិញ

69

ព្រះសីហនុ៖ក្រោមការខិតខំរួមគ្នារបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលដឹកនាំដោយលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះដឹកនាំផ្ទាល់ក្នុងប្រតិប័ត្តការទំទំនប់ក្បាលឆាយដែលទឹកហូរច្រះដាច់នេះទាំងយប់ទាំងថ្ងៃជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងរយៈពេល 2ថ្ងៃ 3យប់ មកនេះ គិតត្រឹមយប់ថ្ងៃទី៩មករាគឺអាជ្ញាធរខេត្តអាចគ្រប់គ្រងស្ថានភាពនៅទំនប់ទឹកក្បាលឆាយបានទាំងស្រុង ហើយការផ្គត់ផ្គង់ទឹកស្អាតនឹងបានគ្រប់គ្រាន់ឡើងវិញ នៅត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ជាមួយនឹងការដាក់នូវវិធានការអនុវត្តបន្ត ក្នុងកិច្ចការងារសង្គ្រោះទំនប់ទឹកក្បាលឆាយ និងការផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋក្នុងក្រុងព្រះសីហនុ។

ខាងលើនេះគឺជាប្រសាន៌របស់លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុនៅយប់ថ្ងៃទី៩មករា២០២៣ខណះពេលដែលលោកចុះប្រតិប័ត្តការក្នុងការទប់ទំនប់ក្បាលឆាយដែលទឹកហូរច្រោះដាច់។

លោកឡុង ឌីម៉ង់បានបន្តថា៖មកដល់ពេលនេះទី១.យើងបានជួសជុលទំនប់ស្ទាក់ទឹកទី៣ ដែលបានខូចខាតប្រមាណ ៣០០ម៉ែត្រ រួចរាល់ស្ទើរតែទាំងស្រុង នៅត្រឹមយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣
ការងារទី២បាននិងកំពុងជួសជុលទំនប់ស្ទាក់ទឹកទី២ (ដែលត្រូវបានទឹកហូរច្រោះដាច់) ដែលគ្រោងនឹងបិទផ្ជិតឡើងវិញ នៅត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។
ការងារទី៣បាននិងកំពុងរៀបចំស្ថានីយបូមទឹកឆៅបណ្តោះអាសន្ន យកទឹកពីទំនប់ស្ទាក់ទឹកទី៣ សម្រាប់ដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទី៣ ឡើងវិញ ក្នុងនោះម៉ូទ័របូមទឹកទីមួយ សមត្ថភាពប្រមាណ ១៦ ៨០០ ម៣/ថ្ងៃ បាននិងកំពុងដំណើរការនៅម៉ោងប្រមាណ ២០:00 យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ដែលអនុញ្ញាតឱ្យរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទី៣ ចាប់ផ្តើមដំណើរការផលិត និងផ្គត់ផ្គង់ទឹកស្អាតឡើងវិញបណ្តើរៗ ហើយសមត្ថភាពផលិតនេះនឹងកើនឡើងទេ្វរដងដល់ ៣៣ ៦០០ ម៣/ថ្ងៃ នៅត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ដែលនឹងធានាបាននូវបរិមាណទឹកស្អាតគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋប្រើប្រាស់។ការងារទី៤ បានរៀបចំប្រព័ន្ធបណ្តាញអគ្គិសនីដែលខូចខាតឡើងវិញ ដែលការងារនេះបានបញ្ចប់ជាស្ថាពរនៅត្រឹមថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។ការងារទី៥កំពុងធ្វើការជួសជុលស្ថានីយបូមទឹកឆៅ យកទឹកពីទំនប់ស្ទាក់ទឹកទី២ ឡើងវិញ ដែលអាចនឹងបញ្ចប់ក្នុងរយៈពេលពី ៣ ទៅ ៤ សប្តាហ៍។
លោកអភិបាលរងខេត្តបានបញ្ជាក់ដែរថា៖ការងារទី៦អាជ្ញាធរខេត្តបានបន្តរៀបចំស្ថានីយបូមទឹកឆៅបំរុងបន្ថែម ដែលយកទឹកពីទំនប់ស្ទាក់ទឹកទី១ សម្រាប់ប្រើប្រាស់ក្នុងករណីចាំបាច់ ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ទឹកស្អាតនាពេលអនាគត។
អាស្រ័យហេតុនេះ រដ្ឋបាលខេត្តព្រះសីហនុសូមជម្រាបជូនសាធារណជនឱ្យបានដឹង៕

អត្ថបទដែលជាប់ទាក់ទង