ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌប្ញស្សីកែវ មិនបង់ថ្លៃសេវា លើការបញ្ជាក់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ ឆ្នាំ២០២២

78

ភ្នំពេញ៖រដ្ឋបាលខណ្ឌឫស្សីកែវ សូមជម្រាបជូនដំណឹងដល់សាធារណៈជន ជាពិសេសចំពោះសិស្សានុសិស្សដែលបានប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ ក្នុងឆ្នាំ២០២២ ជ្រាបថា ។
ដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយ និងការលើកទឹកចិត្តដល់សិស្សដែលបានប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ ឆ្នាំ២០២២ ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ បានសម្រេចធ្វើការលើកលែងបង់ថ្លៃសេវា លើការបញ្ជាក់វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាបឋមភូមិ វិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ ឆ្នាំ២០២២ ។
ការលើកលែងក្នុងការបង់ថ្លៃសេវាខាងលើ មានសុពលភាពត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ប៉ុណ្ណោះ។
សូមសាធារណៈជន ជាពិសេសសិស្សដែលបានប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ២០២២ អញ្ជើញមកទទួលសេវានេះ នៅការិយាល័យច្រកចេញ-ចូលតែមួយសាលាខណ្ឌឫស្សីកែវ ដែលមានអាសយដ្ឋានស្ថិតនៅផ្លូវជាតិលេខ៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។
-ពេលព្រឹកពីម៉ោង ០៧: ៣០ នាទី ដល់ម៉ោង ១១: ៣០ នាទី ។
-ពេលរសៀលពីម៉ោង ១៤: ០០ នាទី ដល់ម៉ោង ១៧: ៣០នាទី ៕

អត្ថបទដែលជាប់ទាក់ទង