ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់​បាន​ស៊ុតមាន់ជាង៥០ម៉ឺន​គ្រាប់​ ដែលដឹកចេញពីថៃ​តាមច្រកសំពៅលូន ឆ្ពោះទៅចែកចាយនៅខេត្តបន្ទាយមានជ័យ

146

ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានឃាត់ចាប់រថយន្តចំនួន០១គ្រឿង ម៉ាក SSANGYONG ពណ៌ស ចង្កូតឆ្វេង ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី ពាក់ស្លាកលេខភ្នំពេញ២L-៦៨៦៤ ដឹកស៊ុតមាន់សរុបចំនួន ១៧២ដុំ ស្មើនឹង ៥១ ៦០០គ្រាប់ ដោយដឹកជញ្ជូនចេញពីប្រទេសថៃឡង់ដ៏តាមច្រកសំពៅលូន ខេត្តបាត់ដំបង ឆ្ពោះទៅចែកចាយនៅខេត្តបន្ទាយមានជ័យ ។

រថយន្តនិងពងមាន់ត្រូវបានឃាត់ចាប់ត្រង់ចំណុចផ្លូវចូលវត្តបឹងត្រាវខាងមុនស្ពាន ស្ថតិភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថតាំងដែលមានស៊ុតមាន់ចំនួន ៥១ ៦០០គ្រាប់ និងរថយន្តចំនួន០១គ្រឿង ទៅរក្សាទុកនៅចត្តាឡីស័ករបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង