ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដឹកកម្មករ បើកវ៉ាជែងមិនប្រុងប្រយ័ត្ន ដោយល្បឿនលឿន ក្រឡាប់ចាក់ចោលប្រមាណ៦៥នាក់

86

 

កំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកកម្មករ កម្មការិនី
ចាក់ចោលដោយសារតែបេីវ៉ាជែងរថយន្ដសណ្ដោងរឺម៉ក បង្កគ្រោះថ្នាក់មនុស្ស០៦នាក់ ក្នុងចំណោមកម្មករ កម្មការិនី ៦៥នាក់ ។

នៅផ្លូវជាតិលេខ៥១ ស្រុកឧដុង្គ នៅវេលាម៉ោង ០៦ និង ២០នាទី ព្រឹកថ្ងៃអង្គារនេះ រថយន្តដឹកកម្មករ ម៉ាក ហាន់ដាយ ដឹកកម្មករ កម្មការិនី ប្រមាណ៦៥នាក់ បានក្រឡប់ នៅលើផ្លូវជាតិលេខ ៥១ នៅចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច បណ្តាលអោយរបួសស្រាលចំនួន ៦ នាក់
មូលហេតុ មកពីរថយន្ដបើកវ៉ាជែងមិនប្រុងប្រយ័ត្ន ដោយល្បឿនលឿន។

មន្ត្រីនគរបាល​ចរាចរណ៍ ស្រុកស្រុកឧដុង្គ បានឲ្យដឹងថា ជនរងគ្រោះរួមមាន ៖ ១.ឈ្មោះ អុង ចន ភេទស្រី អាយុ ៥៣ ឆ្នាំ (របួសស្រាល)រស់នៅភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ(រោងចក្រសាប្រ៊ីណា ថ្នល់ទទឹង) ។ ២.ឈ្មោះ ផាន យូរី ភេទស្រី អាយុ ២៨ ឆ្នាំ(របួសស្រាល) រស់នៅភូមិដំបូងស ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (រោងចក្រហ្វាយយ៉ាង ថ្នល់ទទឹង) ។ ៣.ឈ្មោះ សុខ គីម ភេទស្រី អាយុ ២៣ ឆ្នាំ (របួសស្រាល) រស់នៅភូមិអូរសំរ៉ែ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ៤.ឈ្មោះ កែវ ស្រីភាស់ ភេទស្រី អាយុ ១៨ ឆ្នាំ(របួសស្រាល)រស់នៅភូមិអូរសំរ៉ែ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (រោងចក្រសាំងវ៉ូ សម្រាកនៅពេទ្យអន្ទង់ក្រវៀន) ។ ៥.ឈ្មោះ ស្រី ចាន់ធី ភេទស្រី អាយុ ១៨ ឆ្នាំ(របួសស្រាល) រស់នៅភូមិដំបូកស ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (រោងចក្រដុងរ៉ុង ) និងខូចខាតស្រាលរថយន្ត ០២ គ្រឿង ។

ប្រភពដដែលបានបន្តថា ៖ តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ មានរថយន្ត ០១ គ្រឿងម៉ាក HINO ពណ៌ ស ពាក់ផ្លាកលេខកណ្តាល 3G-0470 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(បានគេចខ្លួនបាត់) បើកបរក្នុងទិសដៅពីត្បូងទៅជើងលុះបើកបរមកដល់ចំណុចខាងលើ បានបើកទៅកៀររថយន្តដឹកកម្មករ ០១ គ្រឿងម៉ាក HYUNDAI ពណ៌ ស គ្មានផ្លាកលេខ ដឹកកម្មករកម្មការនីចំនួន ៦៥ ស្រី ៦០ នាក់ បើកបរដោយឈ្មោះ ស្រួច សិទ្ធ ភេទប្រុស អាយុ ២៨ ឆ្នាំ (បានគេចខ្លួនបាត់) រស់នៅភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាបណ្តាលឱ្យរថយន្តដឹកកម្មករធ្លាក់ទៅខាងលិចផ្លូវក្រឡាប់ផ្ងាជើង បណ្តាលឱ្យគ្រោះថ្នាក់កម្មករចំនួន ០៥ នាក់ ។

បច្ចុប្បន្នសមត្ថកិច្ច​នគរបាល​ស្រុក​ និងជំនាញចរាចរណ៍ ​ កំពុងអន្ដរាគមន៍​ជួយសម្រួល​ និងបញ្ជូនកម្មករ កម្មការិនី​ទៅមន្ទីរពេទ្យ​ ចំណែកឯវត្ថុតាងរថយន្តខាងលើបានយកមករក្សាទុកប៉ុស្តិ៍ភ្នំតូច ៕

អត្ថបទដែលជាប់ទាក់ទង