ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចក្រឡាហោមស ខេង ប្ដេជ្ញាធានារក្សាបរិយាកាស សន្ដិសុខនៅថ្ងៃបោះឆ្នោត ខាងមុខ គ្មានអំពើហិង្សា

28

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្ដេជ្ញាចិត្តធានាឱ្យបាននូវប រិយាកាសសន្ដិសុខ ដែលបម្រើឱ្យការបោះឆ្នោត នាពេលខាងមុខនេះ ដោយគ្មានអំពើហិង្សា និងប្រព្រឹត្តិទៅដោយសេរីភាពផងដែរ។
ខណៈអនុញ្ញាតជូនឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ចូលជួបសម្ដែង ការគួរសម និងជម្រាលា កាលពីរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣នៅទីស្តីការក្រសួង សម្ដេចក្រឡា ហោម ស ខេង បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមជាគណៈប ញ្ជាការសន្ដិសុខស ម្រាប់ការបោះ ឆ្នោត នឹងខិតខំធ្វើយ៉ាងណាសហការជាមួយ នឹងតួអង្គពាក់ព័ន្ធជាពិសេសជាមួយខាង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីធ្វើយ៉ាងធានាបាននូវបរិយាកា សសន្ដិសុខល្អប្រសើរ ដែលបម្រើឱ្យការងារបោះឆ្នោត ដែលគ្មានអំពើហិង្សា ប្រព្រឹត្តិទៅដោយសេរី ទាំងនៅគ្រប់ដំណាក់កាលនៃការងារបោះឆ្នោត»។
ពាក់ព័ន្ធទៅនឹងការងារនយោបាយ និងការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រ នៅកម្ពុជានាពេលខាងមុខ ឯកឧត្តមអគ្គរដ្ឋទូតអូស្ត្រាលី មានសេចក្ដីសង្ឃឹម ជឿជាក់ថា ដំណើរការបោះឆ្នោតនាពេលខាងមុខនេះ នឹងដំណើរទៅប្រកបដោយបរិយាកាសល្អប្រសើរ សេរី ត្រឹមត្រូវ ដែលនឹងផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធបានចូលរួមប្រកួតប្រជែង ដោយសេរី ក្នុងការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខនេះផងដែរ។
ចំពោះការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឯកអគ្គរដ្ឋទូតច ក៏មានសេចក្ដី រីករាយចំពោះកិច្ចសហប្រតិបត្តិការទៅលើការងារនេះ ហើយឯកឧត្តមក៏កត់សម្គាល់ក៏ដូចជា រំលឹកនូវបទពិសោធន៍ដ៏ល្អដែលមានជាមួយសម្ដេចនៅក្នុងដំណើរទស្សនកិច្ចត្រួតពិនិត្យទៅលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ កាលពីពេលកន្លងទៅនៅក្នុងខេត្តបាត់ដំបង។
សូមជម្រាបថារាជរដ្ឋាភិបាលបានកំណត់ថ្ងៃ២៣កក្ដដាឆ្នាំ២០២៣នេះជាថ្ងៃបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអាណត្តិទី៧នៃរដ្ឋសភា៕

អត្ថបទដែលជាប់ទាក់ទង