ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន្ដ បើកកិច្ចប្រជុំកែសម្រួល បែបបទសំរាប់ អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេសចូល-ចេញកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងអន្តោប្រវេសន៍

75

ភ្នំពេញ៖ កិច្ចប្រជុំស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ១២៣ អនក្រ.ប.ក ចុះថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីបែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេស មិនមែនអន្តោប្រវេសន្ត ចូល-ចេញ និងស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងអន្តោប្រវេសន៍ ស្នាក់អាស្រ័យ នៅព្រះរា ជាណាចក្រកម្ពុជា ឲ្យមានប្រសិទ្ធភាព ។
កិច្ចប្រជុំនេះបានប្រព្រឹត្ដ នាព្រឹកថ្ងៃអង្គារ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១០ មករា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តដឹកនាំកិច្ចប្រជុំលេីកទី៦ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ១២៣ អនក្រ.បក ចុះថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីបែបបទសម្រាប់អនុវត្តចំពោះការអនុ ញ្ញាតឱ្យជនបរទេស មិនមែនអន្តោប្រវេសន្ត ចូល-ចេញ និងស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
កិច្ចប្រជុំនេះមានអញ្ជេីញចូលរួមពី លោក អគ្គនាយករង លោក-លោកស្រីអនុប្រធាននាយកដ្ឋាន និងមន្រ្តីនីតិកម្ម នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កិច្ចប្រជុំនេះ បានលើកយកចំណុចសំខាន់ៗ មួយចំនួនមកពិភាក្សានិងកែសម្រួល ពាក់ព័ន្ធ ការកំណត់ប្រភេទទិដ្ឋាការ លក្ខខណ្ឌ និងបែបបទដែលជនបរ ទេសត្រូវបំពេញ ដេីម្បីចូល-ចេញ និងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា ដោយស្របច្បាប់។
ក្នុងឱកាសនោះ លោក នាយឧត្តមសេនីយ៍ បានផ្តួចផ្តើមឲ្យអង្គប្រជុំសិក្សា និងពិភាក្សាវែកញែកអំពីការកំណត់លក្ខខណ្ឌក្នុងការស្នើសុំទិដ្ឋាការប្រភេទ (ក)K ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងអន្តោប្រវេសន៍នៅតាមបណ្តាច្រកទ្វារអន្តរជាតិ និងដើម្បីសម្រួលបែបបទធ្វើដំណើរចំពោះជនដែលមានដើមកំណើតជាខ្មែរ ឬ កើតពីឪពុក ឬ ម្តាយមានសញ្ជាតិខ្មែរ ឬ ជនបរទេសដែលមានសញ្ជាតិខ្មែរ ប៉ុន្តែប្រើប្រាស់លិខិតឆ្លងដែនបរទេស ធ្វើ ដំណើរចូល-ចេញ និងស្នាក់នៅក្នុងព្រះរា ជាណាចក្រកម្ពុជាដោយងាយស្រួល ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង