ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ឋគ្រឿងញៀន

131

 

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង ៣០ នាទី កម្លាំងជំនាញខណ្ឌឬស្សី បានសហការជាមួយកម្លាំងនគរបាលរដ្ឋបាលច្រាំងចម្រេះ២ ធ្វើការបង្ក្រាបជាក់ស្ដែង ករណីជួញដូរអោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុច មាត់ទន្លេ ក្រុមទី២ ភូមិ ក សង្កាត់ ច្រាំងចម្រេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផលកំលាំងជំនាញខណ្ឌ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ចំនួន០២នាក់ ៖

១-ឈ្មោះ លី ហ្វារីត ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ឥស្លាម មានទីលំនៅ ក្រុមទី១ ភូមិ ក សង្កាត់ ច្រាំងចម្រេះ២ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

២-ឈ្មោះ សំ ម៉ាត់លី ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ឥស្លាម មានទីលំនៅ ក្រុមទី១ ភូមិ ក សង្កាត់ ច្រាំងចម្រេះ២ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

ក្នុងសមត្ថកិច្ច បានដកហូតសម្ភារៈ រួមមាន ៖ ក្រាមពណ៍សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០១កញ្ចប់ (ជារបស់ឈ្មោះ លី ហ្វារីត) និងទូរសព្ទ័ចំនួន០៣គ្រឿង ។

បច្ចប្បន្នជនសង្ស័យ ត្រូវកម្លាំងជំនាញខណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង