ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គង់ គាំ ទទួលស្គាល់ការពិតថា រដ្ឋមន្រ្តីការបរទេស យោគយល់ឲ្យស្នាក់នៅរហូតមក ប៉ុន្តែមិនបានបញ្ជាក់អំពីសិទ្ធិកាន់កាប់ទ្រព្យនោះទេ

109

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ លោក គង់ គាំ បានផ្ញើលិខិតបំភ្លឺមួយច្បាប់ជូនមកបណ្តាញព័ត៌មាន ដោយស្នើសុំការបំភ្លឺពាក់ព័ន្ធ រឿងផ្ទះមួយកន្លែងរបស់លោក ស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ការបំភ្លឺរបស់លោកធ្វើឡើង​ ក្រោយបណ្តាញព័ត៌មាន ចេញផ្សាយកិច្ចសម្ភាសន៍ពិសេសជាមួយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។

នៅក្នុងលិខិតបំភ្លឺរបស់លោក គង់ គាំ បានសរសេររៀបរាប់ពីដំណើររឿងមុនចូលស្នាក់នៅក្នុងផ្ទះ និងទទួលបានការយោគយល់ ពីរដ្ឋមន្រ្តីការបរទេសផងដែរ។ ក្រៅពីការរៀបរាប់លោក គង់ គាំ ក៏បានទទួលស្គាល់ថា រដ្ឋមន្រ្តីក្រសួងការបរទសកាលពីសម័យនោះគឺសម្តេចតេជោ ហ៊ុន សែន បានយោគយល់អនុញ្ញាតឲ្យលោក គង់ គាំ ស្នាក់នៅ។

លោក គង់ គាំ បានបញ្ជាក់នៅក្នុងលិខិតបំភ្លឺយ៉ាងដូច្នេះថា «ខ្ញុំចាំថាពេលសម្រេចចិត្តចូលមករស់នៅក្នុងផ្ទះនេះ ខ្ញុំពិតជាបានជូនព័ត៌មានចំពោះលោករដ្ឋមន្រ្តី ដោយមិនអាចខ្វះការគួរសមនោះឡើយ ហើយលោករដ្ឋមន្រ្តីក៏បានយោគយល់រហូតមក»

ត្រង់ចំណុចនេះបានបង្ហាញយ៉ាងច្បាស់ថា ការយោគយល់ឲ្យលោក គង់ គាំ ស្នាក់នៅពីសំណាក់រដ្ឋមន្រ្តីការបរទេសនៅពេលនោះ មិនមែនមានន័យថា អនុញ្ញាតឲ្យមានសិទ្ធិកាន់កាប់លើទ្រព្យសម្បត្តិដី និងផ្ទះនោះទេ៕

អត្ថបទដែលជាប់ទាក់ទង