ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ ប្តឹងលោក គង់ គាំ ទាមទារសំណង «កន្លះលានដុល្លារ»

224

ខេត្តត្បូងឃ្មុំ ៖ យោងសម្តីរបស់លោក គង់ គាំ ក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ស្នាក់ការគណបក្ស ភ្លើងទៀនខេត្តត្បូងឃ្មុំ នៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។

គណៈកម្មាធិការគណបក្សខេត្ត សូមប្រគល់សិទ្ធជូន
លោក សេង ជ័យវុធ មានតួនាទីជាអនុប្រធានក្រុមការងារយុវជន គណបក្សខេត្តត្បូងឃ្មុំ ឱ្យបំពេញកិច្ចជាអ្នកតំណាងឱ្យ គណបក្សប្រជាជនកម្ពុជាខេត្ត ត្បូងឃ្មុំ ដើម្បី៖ រៀបចំពាក្យបណ្តឹង,ចុះហត្ថលេខាលើបណ្តឹង,ដាក់ពាក្យបណ្តឹងចូលស្ថាប័នមានសមត្ថកិច្ច។ មានសិទ្ធិពេញលេញធ្វើជំនួស គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ នូវរាល់ បណ្ដឹងគ្រប់ប្រភេទ និងកិច្ចការនានានៅគ្រប់ដំណាក់កាលនីតិវិធីរបស់តុលាការគ្រប់ជាន់ ថ្នាក់ ព្រមទាំងធ្វើនូវរាល់សកម្មភាពតំណាងដែលស្របទៅនឹងស្មារតីច្បាប់ និងបទបញ្ញត្តិ នានា នៃព្រះរាជាណាចក្រកម្ពុជា ។

បញ្ជាក់: ក្នុងការបំពេញកិច្ចការខាងលើ អ្នកតំណាងមានសិទ្ធិពឹងពាក់ និងប្រគល់សិទ្ធិ តំណាងទៅមេធាវីក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ជូន គណបក្សប្រជា ជនកម្ពុជាខេត្តត្បូងឃ្មុំ ស្របតាមនីតិវិធីច្បាប់ ចាប់ពីថ្ងៃចុះហត្ថលេខា ប្រគល់សិទ្ធិនេះតទៅ។

ពាក្យបណ្តឹង៖
គណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ តំណាងស្របច្បាប់ដោយលោក សេង ជ័យវុធ មានតួនាទីជាអនុប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ ដែលមានអាសយដ្ឋាន បច្ចុប្បន្នស្ថិតនៅ ផ្ទះមន្រ្តីរាជការ ភូមិនិគមលើ ឃុំស្រឡប់ ខេត្តត្បូងឃ្មុំ។

សូមគោរពជូនឯកឧត្ដមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ សូមទានជ្រាប

កម្មវត្ថុ៖ ប្តឹងឈ្មោះ គង់ គាំ ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ០៦.០៤.១៩៤១ សញ្ញាតិខ្មែរ មានទីលំនៅនៅ ផ្លូវសុធារស ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោង៖ – ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា

– ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា

– លិខិតប្រគល់សិទ្ធិលេខចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ។

លោកសេង ជ័យវុធ តំណាងឲ្យ គណៈកម្មាធិការគណបក្សប្រជាជន ខេត្តត្បូងឃ្មុំ សូមគោរពជម្រាបជូន ឯកឧត្តមព្រះរាជអាជ្ញា មេត្តាជ្រាបថាៈ កាលពីថ្ងៃទី០៧ ខែមក ឆ្នាំ២០២៣ ឈ្មោះ គង់ គាំ បាននិយាយ ក្នុងវេទិកាសាធារណៈនៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ស្នាក់ការ គណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ នៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានខ្លឹមសារថា “លោកអនុប្រធាន ចេប គីមអ៊ាង ចង់ឈ្នះដល់ទៅប្រាំមួយ ប៊ុនខ្ញុំថាឲ្យតែពាក់កណ្តាលថែម១គឺឈ្នះហើយ បំ ក៏បានដែរ ដូច្នេះប្រើប្រាំបី ប្រាំហ្នឹងវាឈ្នះបាត់ហើយ ហ៊ីអំណោយគណបក្សប្រជាជនចាញ់ហ្នឹង សល់ប៉ុន្មាន យកទៅ ខ្ញុំមិនចង់សំណេះសំណាលវែងទេ ប៉ុន្តែថ្ងៃនេះ គណបក្សប្រជាជនប្រហែលគេនាំគ្នារំលឹកថ្ងៃកំណើត របស់គេដែរហើយ យើងរំលឹកថ្ងៃឈ្នះ ទាំងគណបក្សប្រជាជន ទាំងគណបក្សភ្លើងទៀន ជួបគ្នា ថ្ងៃនេះរំលឹកគ្នា រំលឹកថា ផឹកទឹកឲ្យទឹកប្រភព ជ្រកម្លប់ឲ្យនឹកអ្នកដាំ ខ្ញុំមិនដឹងទេ ខ្ញុំធ្លាប់នៅគណបក្សប្រជាជនដែរ កាលហ្នឹង គេប្រាប់ខ្ញុំផឹកទឹកឲ្យទឹកប្រភព នំប្រភពឯជើងនំ ឆ្ងាយ កើត ហើយអ្នកដាំគេដុះពុកមាត់ បរទេស ឥឡូវមិនរំលឹក អ៊ីទៀតទេ រំលឹកអ៊ឺរំលឹកទៅ នរណាដាំៗទៅ គិតតែគណបក្សភ្លើងទៀនអេ ដឹងប្រភពគណបក្សភ្លើងទៀនអេ ប្រភពរបស់គណបក្សភ្លើងទៀនគឺកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ប្រភពរបស់គណបក្សភ្លើងទៀនគឺ រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា១៩៩៣ ប្រភពរបស់គណបក្សភ្លើងទៀនឥឡូវហ្នឹង ថ្ងៃមុននោះបានធ្វើខួប ២៧ឆ្នាំ កំណើតរបស់គណបក្សភ្លើងទៀននៅរាជធានីភ្នំពេញ អត់នៅបរទេសទេ ហើយអ្នកណាអ្នកដាំគណ បក្សភ្លើងទៀន គឺជាអ្នកប្រជាធិបតេយ្យសេរីខ្មែរយើង ដែលយើងទាំងអស់គ្នាហ្នឹង ជាអ្នកដាំគណបក្ស ភ្លើង ទៀន ដូច្នេះ សូមឲ្យចងចាំផឹកទឹកឲ្យមើលប្រភព ជ្រកម្លប់ឲ្យនឹកអ្នកដាំ ឲ្យដឹងថាខ្លួនឯងជាអ្នកដាំ កម្ពុជាខ្មែរ ជាប្រភព ដូច្នេះសូមទាំងអស់គ្នាបន្លឺសម្លេងតាមខ្ញុំប៉ុន្មានមាត់ដូចតទៅនេះ គំនិតខ្មែរកើតកំណើតខ្មែរមាន ជួយគណបក្សទៀន គឺជួយខ្លួនយើង ជួយគណបក្សទៀនគឺជួយជាតិមាតុភូមិយើង ជយោគណបក្សភ្លើង ទៀន! អរគុណច្រើន។ បន្ថែមបន្តិចទៀតចុះ បន្ថែមយ៉ាងម៉េច? ពាក្យជ័យជម្នះ ទាំងអស់គ្នាចង់ផ្លាស់ប្ដូរអត់ ?
ទាំងអស់គ្នាចង់ឈ្នះអត់? ផ្លាស់ប្តូរ ឈ្នះ គ្រាន់តែជាទ្រឹស្ដីទេ គ្រាន់តែជាទឹកចិត្តទេ បើចង់ផ្លាស់ប្ដូរមែនទែន? ចង់ឈ្នះមែនទែន? ត្រូវតែប្តេជ្ញា ត្រឹមត្រូវណាស់អ្នកមានប្រសាសន៍ ដូច្នេះ គណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ ប្តេជ្ញាយកប្រាំអាសនៈលើប្រាំបីអាសនៈឬទេ? ប្តូរមិនប្តូរ? យកមិនយក? យកប៉ុន្មាន? ប្រាំ ប្តេជ្ញាៗ ដូច្នេះ គណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំប្តេជ្ញាហើយ ! សុំសួរតិច? ក្រុងសួងមកទេ ក្រុងសួង? លើសពាក់កណ្ដាល ប្តេជ្ញាទេ? ប្តេជ្ញា ដូច្នេះ ក្រុងសួងត្រូវតែលើសពាក់កណ្តាលបានឈ្នះ ខេត្តត្បូងឃ្មុំ… ស្រុកត្បូងឃ្មុំ! ជយោ! គណបក្សភ្លើងទៀនស្រុកត្បូងឃ្មុំ ស្រុកត្បូងឃ្មុំប្តេជ្ញាទេ? ត្រូវតែឈ្នះ! ផ្លាស់ប្តូរ! អរគុណ! ស្រុកអូររាំងឪ មក ទេ? អូររាំងឪប្តេជ្ញាទេ?ប្តេជ្ញា! ឈ្នះទេ?ឈ្នះ! ផ្លាស់ប្តូរទេ?ផ្លាស់ប្តូរត្រូវតែឈ្នះ អរគុណច្រើន ស្រុក ក្រូចឆ្មារអញ្ជើញមកទេ? ប្តេជ្ញាទេ? ប្ដេជ្ញា! ផ្លាស់ប្តូរទេ? ផ្លាស់ប្តូរ! ឈ្នះទេ? ឈ្នះ អរគុណច្រើនត្រូវប្រឹង ប្រែង។ “

ចំពោះសម្ដីរបស់ឈ្មោះ គង់ គាំ ពិតជាបានឆ្លុះបញ្ចាំងអំពីចេតនាទុច្ចរិត ក្នុងគោលបំណង ញុះញង់ បង្កឲ្យមានភាពវឹកវរ ចលាចល អសន្តិសុខសង្គម ដែលជាការបំពានលើ មាត្រា ៦-ថ្មី (ពីរ) នៃច្បាប់ស្ដីពីវិសោធន កម្មច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ, មាត្រា៤២ នៃ ច្បាប់ស្តីពីគណបក្សនយោបាយ, មាត្រា៤៩៤ មាត្រា ៤៩៥ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ។

ខ្ញុំបាទសុំប្ដឹង និងធ្វើសំណូមពរ ចំពោះ ឯកឧត្តមព្រះរាជអាជ្ញា ដូចខាងក្រោម៖ សុំឲ្យពិនិត្យ សម្រេច ចោទប្រកាន់ និងផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុត លើឈ្មោះ គង់ គាំ តាមបញ្ញតិនៃក្រមព្រហ្មទណ្ឌ។ បង្គាប់ឲ្យឈ្មោះ គង់ គាំ បង់សំណងជំងឺចិត្តចំនួន USD ៥០០.០០០ (ប្រាំរយពាន់ដុល្លារសហរដ្ឋអាមេរិក) ឲ្យទៅគណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ៕

អត្ថបទដែលជាប់ទាក់ទង