អគ្គិភ័យបានឆាបឆេះ ការ៉ាសរថយន្តរបស់ក្រុមហ៊ុន ស៉ិនទ្រី មួយកន្លែង
ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះ ការ៉ាសរថយន្តរបស់ ក្រុមហ៊ុន ស៉ិនទ្រី មួយកន្លែង ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៨និង៣០នាទី ថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ដែលសិ្ថតនៅចំណុចផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ហេតុការណ៍អគ្គិភ័យឆាបឆេះខាងលេីនេះ គឺបណ្តាលមកពីការឆ្លងក្បាលអាគុយរថយន្តបង្ករជាអគ្គិភ័យ និងបានធ្វើឲ្យខូចខាតរថយន្ត ១គ្រឿង ទម្ងន់ ៥តោន (៥៧៩) បានបណ្តាលឲ្យខូចខាតទ្វាររថយន្ត ១គ្រឿងទៀតបន្តិចបន្តួច និងពុំបណ្តាលឲ្យឆេះ រាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
នៅវេលាម៉ោង ១៨និង៥០នាទីនាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មើរនឹង ៨ម៉ែត្រគូប និងរថយន្តជំនួយ មកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មេីរនឹង ៦ម៉ែត្រគូប៕
