ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋ​នៅតាម ដងស្ទឹង​ព្រែក​ត្នោត​ ប្រឈម​នឹង​ការ​ជន់​លិច​ ពីព្រោះ​អាជ្ញាធរខេត្ត​កំពង់ស្ពឺ បើកទ្វារទឹករលាំងជ្រៃ

55

កំពង់​ស្ពឺ​៖ រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ​នៅព្រឹកថកងៃទី១៣ខែមករានេះនេះ​ បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​រស់​នៅ​តាម​ដងស្ទឹង​ព្រែក​ត្នោត​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដោយ​ត្រូវ​រួសរាន់​រៀបចំ​សម្ភារៈ​ ទុក​ដាក់នៅទីខ្ពស់​ ជាពិសេសគឺ​មនុស្ស​ចាស់​និង​កូនក្មេង​ ដោយ​សាអាជ្ញាធរ​ត្រូវ​បង្ខំ​ចិត្ត​បើកទ្វារទឹករលាំងជ្រៃ។

រដ្ឋបាលខេត្តកំពង់ស្ពឺ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋមេត្តា ជ្រាបថា ដោយមានទឹកភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះនៅផ្នែកខាងលើ ធ្វើឱ្យកម្រិតកំពស់ទឹក នៃទ្វារទឹករលាំងជ្រៃ ស្ថិតនៅឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលតម្រូវឱ្យ អាជ្ញាធរបើកទ្វារទឹកចំនួន ៥ ជាបណ្ដោះអាសន្នដើម្បីរំដោះទឹកចេញ។

ផ្អែកតាមស្ថានភាពនេះ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាម បណ្ដោយដងស្ទឹងព្រែកត្នោត មេត្តាបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយត្រូវរៀបចំ ទុកសម្ភារសំខាន់ៗនៅទីទួលសុវត្ថិភាពឱ្យបានត្រឹមត្រូវ ជាពិសេសមនុស្សចាស់ជរា កុមារតូចៗ ត្រូវប្រញាប់ រួសរាន់ទៅកាន់ទីទួលសុវត្ថិភាពឱ្យបានមុនគេ។ ជាមួយគ្នានេះសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះ ខ្សែភ្លើងអគ្គិសនីដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។

អត្ថបទដែលជាប់ទាក់ទង