ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានសុខភាពសត្វ រកឃើញជ្រូករស់ ជាង៦០ក្បាល នៅកន្លែង​ខ្វៃជ្រូក​ ដែលនាំ ចូលមកពីប្រទេសវៀតណាម ដោយគ្មានលិខិតអនុញ្ញាត

244

ភ្នំពេញ៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ​ឱ្យដឹងថា​ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាភ្នំពេញសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ និងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ ធ្វើការចុះត្រួតពិនិត្យទីតាំងកែច្នៃជ្រូកខ្វៃ បុរីលាភ មួយកន្លែងដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រុមការងារបានពិនិត្យឃើញថាមានសត្វជ្រូករស់ចំនួន ៦១ក្បាល (ជ្រូកទម្ងន់ចន្លោះ ១០គីឡូក្រាម ទៅ ២០គីឡូក្រាម) នៅក្នុងទីតាំងកែច្នៃជ្រូកខ្វៃខាងលើ។

ប្រភពដដែលបានបន្តទៀតថា ជ្រូករស់ទាំងអស់នោះនាំចូលមកពីប្រទេសវៀតណាម តាមច្រករបៀង ឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចនេះក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថតាំងដែលមានជ្រូករស់សរុបចំនួន ៦១ក្បាល ទៅរក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង