ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ដើរជួរមុខជានិច្ច ក្នុងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋនិងមាន មហិតាប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

66

ភ្នំពេញ៖ សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា តែងតែដើរជួរមុខ ក្នុងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះទេ មហិតារបស់សម្តេច ចង់ប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅ ឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។
នេះជាការលើកឡើងរបស់លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជានិងជាប្រធាន​គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងពិធីប្រកាសបញ្ជូលសមាជិកគណបក្សប្រជាជនក្នុងខណ្ឌកំបូល ចំនួន ១.២០០នាក់ នៅក្នុងបរិវេណសួនកុមារ បុរីសង្ឃឹមថ្មី ភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល។
លោក ឃួ​ង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន តែងតែដើរជួរមុខ ក្នុងការ ការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជា សម្តេចតេជោនិងបក្សប្រជាជនកម្ពុជា មិនចង់អោយពលរដ្ឋលំបាកនោះទេ ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន ជាប្រមុខដ៏ឈ្លាសវៃ, កម្ពុជាបានបន្តខិតខំ ពុះពារ ជម្នះការលំបាកទាំងអស់ ធ្វើឱ្យដំណើរការសេដ្ឋកិច្ច និងសង្គម មានភាពល្អប្រសើរជាបន្តបន្ទាប់ ហើយខិតខំសម្រេច ឱ្យបាន នូវគោលដៅអភិវឌ្ឍន៍ ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅ ឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។ លោកបញ្ជាក់ថា ចំណូលកម្រិតខ្ពស់នេះ គឺធ្វើអោយប្រជាពលរដ្ឋមានជីវភាពធូធារ ពោលគឺអ្នកមានការងារធ្វើមានប្រាក់ខែខ្ពស់ ដូចអរិយប្រទេសនៅលើពិភពលោក ហើយអ្នកគ្មានការងារធ្វើក៏មានប្រាក់ខែទ្រទ្រង់សង្គមផងដែរ។
លោកបន្តថា ការសម្រេចចិត្តរបស់ក្មួយៗ ពិតជា
ការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយក្មួយៗបានមើលឃើញពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរក សន្តិភាពនិងការអភិវឌ្ឍជូនជាតិ ហើយគណបក្សប្រជាជន ហ៊ានសន្យា ហ៊ានធ្វើ។ យើងដាច់ខាតត្រូវការពារសន្តិភាពអោយបានគង់វង់ មានសន្តិភាព ទើបយើងមានឱកាសអភិវឌ្ឍប្រទេសអោយរីកចំរើនជឿនលឿនបាន។ អាចការពារសន្តិភាពបានមានតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។ លោកសូមអោយសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៣ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស អោយរីកចំរើនរុងរឿងបន្ថែមទៀត។
លោកស្រី កិត្តិបណ្ឌិតអុឹង កន្ថាផាវី សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌកំបូល ក្នុងឱកាសនោះ ក៏បានមានប្រសាសន៍លើកឡើងផងដែរថា៖ ប្រធានគណបក្សប្រជាជនកម្ពុជា បានអោយក្រុមការងារចុះមកបំពេញការងារនៅក្នុងមូលដ្ឋាន ដើម្បីអោយគណបក្សមានភាពរឹងមាំ ។លោកស្រីរំពឹងថា សមាជិកថ្មី នឹងជួយយផ្សព្វផ្យាយគោលនយោបាយរបស់បក្ស ដើម្បីអោយប្រជាពលរដ្ឋបានជឿងជាក់ មកលើបក្សប្រជាជនរបស់យើង ពិសេសពន្យល់ពួកគាត់អោយយល់ពីតម្លៃនៃសុខសន្តិភាព នៅក្នុងប្រទេស បើមិនមានសន្តិភាពទេ គឺកម្ពុជាមិនមានអ្វីទាំងអស់ កុំឡើយអភិវឌ្ឍ សូម្បីតែការជួបជុំគ្នាបែបនេះក៏មិនបានផង ។ដូច្នេះយើងត្រូវរួមគ្នារក្សាសុខសន្តិភាពនេះអោយបានគង់វង់។យើងត្រូវការពារបក្សរបស់យើង ត្រូវប្រតិកម្មតបតជាមួយ ការមួលបង្កាច់ បង្ខូច គណបក្សយើង ដោយយកការពិតមកបកស្រាយដើម្បីបន្សាបព័ត៌មានអកុសលទាំងអស់នោះវិញ ។ យើងស្រលាញ់គណបក្សប្រជាជន យើងត្រូវការពារអោយបានដាច់ខាត ផលប្រយោជន៍របស់គណបក្ស ដោយការពារដោយផ្ទាល់ និងតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម ដោរសារ យុវជនរបស់យើងសម័យនេះ ពូខ្លាំងលើប្រព័ន្ធបច្ចេកវិទ្យាឌីជីតលនេះ។
លោក ឃឹម ស៊ុនសូដា ប្រធានកម្មាធិកាគណបក្សខណ្ឌកំបូល ក្នុងឱកាសនោះដែរ ក៏បានធ្វើរបាយការណ៍អំពីការងារ កសាងគណបក្សខណ្ឌកំបូល ក្រោមការដឹកនាំរបស់លោកឃួង ស្រេង និងសម្តេចតេជោហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើអោយរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចំរើន ។ ដោយមើលឃើញពីការដឹកនាំដ៏ឆ្លាតវៃនេះ ទើបនាំអោយក្រុមយុវជនស្ម័ក្រចូលរួមជាសមាជិកបក្សយ៉ាងច្រើនសន្ធឹងសន្ធាប់ ជាមួយគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះដែរ តំណាងសមាជិកថ្មីទាំ១២០០នាក់ ក៏បានឡើង មានមតិប្តេជ្ញាចិត្ត ដោយប្តេជ្ញាចិត្តថា នឹងដើរតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពិសេសបានប្រកាស គាំទ្រយ៉ាងពេញទំហឹង ចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែតជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង