ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃប្រេងឥន្ធនៈនៅកម្ពុជា៖សាំងធម្មតាចុះថ្លៃ៥០រៀលលក់ ៤,៣៥០រៀល ខណៈ ម៉ាស៊ូតចុះថ្លៃ ៥០រៀលលក់៤,៣០០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី២១-២៨ កុម្ភៈ ឆ្នាំ២០២៣

69

ភ្នំពេញ៖ បើយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃ អង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ សាំង (ចុះ ៥០រៀល) ខណៈ ប្រេងម៉ាស៊ូតចុះថ្លៃ (៥០រៀល)។ ដូច្នេះ ត្រូវលក់សាំងធម្មតាតម្លៃ៤,៣៥០ រៀល និងម៉ាស៊ូតត្រូវលក់ ៤,៣០០រៀលក្នុង១លីត្រ។

ជាក់ស្ដែង នៅក្នុង សេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា ផ្អែក តាមតម្លៃមធ្យម ប្រេងឥន្ធនៈលើទីផ្សារ អន្តរជាតិថ្លៃ លក់រាយប្រេងឥន្ធនៈ ចាប់ពី ថ្ងៃទី២១ ដល់ ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៣ នឹងត្រូវ លក់៤.៦១៥រៀល ក្នុង១លីត្រសម្រាប់ ប្រេងសាំងធម្មតាEA92 និង ៤.៥៦៥រៀល ក្នុង១ លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50 ppm ។
សូមបញ្ជាក់ថា៖ ពាក់ព័ន្ធ នឹងបញ្ហាប្រេងឡេីងថ្លៃខាងលើនេះ ដើម្បី ជួយ សម្រួល់ ដល់ជីវភាពរបស់ ប្រជាជន និង ដោយមាន ការរួមចំណែក ពីក្រុមហ៊ុន ចែកចាយ ប្រេងឥន្ធនៈ នៅ កម្ពុជា ប្រមុខ រាជរដ្ឋាភិបាល កម្ពុជាសម្តេចតេជោហ៊ុន សែន នៅតែបន្ត និងសម្រេច បញ្ចុះតម្លៃ លក់រាយប្រេងឥន្ធនៈ នៅកម្ពុជាចំនួន៤ សេនដុល្លារ ដដែលនៅក្នុង ១លីត្រផងដែរ។
ដូច្នេះថ្លៃលក់រាយនៅកម្ពុជា ក្នុង រយៈពេល ដូចគ្នាខាងលើសម្រាប់ ប្រេងសាំង ធម្មតា ដែល នឹងត្រូវ ដាក់លក់ រាយ នៅកម្ពុជាក្នុងតម្លៃ៤.៣៥០រៀលដដែលក្នុង១ លីត្រនិងប្រេងម៉ាស៊ូត ៤.៣០០រៀល ក្នុង១ លីត្រសម្រាប់ ប្រេងម៉ាស៊ូតDO50ppm៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង